ភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ ជាថ្ងៃវគ្គប្រកួតផ្ដាច់ព្រ័ត្រ Miss Teen International Cambodia 2023 ដែលធ្វើឡើងនៅផ្សារទំនើប Aeon Mall មានជ័យ។ ពិតណាស់ ស្របពេលអំឡុងប្រកួត ខាងស្ថាប័នបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា បានប្រកាសប្រគល់ តំណែងទៅកាន់បវរកញ្ញា ប្រាក់ ច័ន្ទស្រីនិច ក្លាយជាបវរកញ្ញា Miss Teen Icon International Cambodia 2023។ 

  កញ្ញា ប្រាក់ ច័ន្ទស្រីនិច
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កញ្ញា ប្រាក់ ច័ន្ទស្រីនិច ជាបវរកញ្ញាដំបូងដែលគ្រងតំណែង Miss Teen Icon International Cambodia 2023។ ហើយនាងក៏នឹងត្រៀមខ្លួន ក្នុងការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះផងដែរ។ ពិតណាស់ បើនិយាយពីបវរកញ្ញារូបនេះ នាងមានទាំងព្រម មិនថាចំណេះដឹង សមត្ថភាព និងសម្រស់ ហើយរូបសម្ផស្សស្រស់ស្អាតថែមទៀតផង។ 

  កញ្ញា ប្រាក់ ច័ន្ទស្រីនិច

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Teen Icon International នឹងប្រកួតនៅចុងខែធ្នូឆ្នាំ២០២៣ខាងមុខនេះ។ ដោយប្រទេកម្ពុជា គឺជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីដ៏ស្ចារ្យមួយនេះផងដែរ។ ហើយប្រិយមិត្តកុំភ្លេចជួយគាំទ្រទៅដល់បវរកញ្ញាកម្ពុជាយើងទាំងអស់គ្នា៕ 

  កញ្ញា ប្រាក់ ច័ន្ទស្រីនិច
  កញ្ញា ប្រាក់ ច័ន្ទស្រីនិច
  កញ្ញា ប្រាក់ ច័ន្ទស្រីនិច
  កញ្ញា ប្រាក់ ច័ន្ទស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]