ភ្នំពេញ៖ យុវតីស្រស់ស្អាត អ៊ីអ៊ី ដែលជាកូនស្រីច្បងរបស់អ្នកស្រី លី ញូរី ហៅម៉ាក់អ៊ីអ៊ី ត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំដែលនឹងត្រូវចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។ នោះគឺ «មហាព្រឹត្តិការណ៍ប្រគំតន្ត្រីផលិតផល EEw9អ៊ីអ៊ី» ដែលមានសុទ្ធតារាចម្រៀងអាជីពល្បីៗ ដូចជា លោកឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា គូម៉ា កញ្ញា អ៊ីវ៉ា និងលោក វង្ស ថាណាន់ ជាដើម។ អ៊ីអ៊ី ត្បិតថា មិនធ្លាប់មានបទពិសោធន៍ច្រើនក្នុងអាជីពសិល្បៈក្នុងស្រុក ក៏នឹងលេចមុខក្នុងមហាព្រឹត្តិការណ៍តន្ត្រីនេះដែរ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមលោកឧកញ៉ា យឹម តាស្រង់ អះអាងថា នេះជាលើកដំបូងហើយដែល អ៊ីអ៊ី លេចមុខក្នុងព្រឹត្តិការណ៍តន្ត្រីដ៏ធំបែបនេះ។ ត្បិតថាមិនមានពិសោធន៍ច្រើន តែពឹងលើទេពកសោល្យ និងភាពជឿជាក់របស់នាង លោកមានជំនឿលើកូនស្រីរូបនេះអាចសម្រេចលទ្ធផលល្អ និងធំដុំបាន។

  លោកឧកញ៉ា យឹម តាស្រង់ 

អ៊ីអ៊ី ត្រូវបានគេស្គាល់តាំងពីប៉ុន្មានឆ្នាំមុន តាមរយៈម្ដាយ គឺអ្នកស្រី លី ញូរី ឧស្សាហ៍ថតបង្ហោះសាធារណជនពីទម្លាប់ និងចរិតគួរឲ្យក្នាញ់។ ប៉ុន្មានក្រោយមក អ៊ីអ៊ី ប្រែក្លាយពីកុមារី មកជាយុវតីមួយដ៏ស្រស់ស្អាត។ យ៉ាងនេះក្ដី នាងនៅមានចរិតញិកញ៉ក់គួរឲ្យក្នាញ់ដដែល ហើយយុវតី អ៊ីអ៊ី មានទេពកោសល្យសិល្បៈ ពិសេសផ្នែករាំ Kpop បានយ៉ាងល្អ។

  អ្នកស្រី លី ញូរី  និង លោកឧកញ៉ា យឹម តាស្រង់ 
អ៊ីអ៊ី

នាងក៏ធ្លាប់ចូលរួមប្រឡងធ្វើជាតារា Kpop នៅប្រទេសកូរ៉េ ដែលជាការប្រឡងមានលក្ខណៈតឹងតែង និងលក្ខខណ្ឌខ្ពស់ទៀតផង។ អ៊ីអ៊ី នឹងនាំយកទេពកោសល្យដ៏កម្រនេះឡើងឆាកមហាព្រឹត្តិការណ៍តន្ត្រីខាងលើ ខណៈគេឃើញសាមីខ្លួន បានព្យាយាមប្រាប់ប្រិយមិត្តរបស់នាងជារឿយៗ អំពីសកម្មភាពសិល្បៈរបស់នាងនៅចុងសប្ដាហ៍នេះ។ 

អ៊ីអ៊ី

គួរបញ្ជាក់ផងដែរថា «មហាព្រឹត្តិការណ៍ប្រគំតន្ត្រីផលិតផល EEw9អ៊ីអ៊ី» គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន EEw9។ ព្រឹតិ្តការណ៍នេះ នឹងចាប់ពីម៉ោង៩ព្រឹកតទៅ នៅផ្សារទំនើប K-Mall តាមបណ្តោយផ្លូវវេងស្រេង នាថ្ងៃទី១២ និងទី១៣ សប្តាហ៍នេះ។ តាមលោកឧកញ៉ា យឹម តាស្រង់ នឹងមានការផ្ដល់ជូនពិសេសទិញ១ថែម១ ព្រមទាំងចែក Free Free ផលិតផល 500 ឈុតថែមទៀត។ ក្រៅពីនេះ ផលិតផលប្រេន EEw9 ជិត១០០មុខនឹងត្រូវបើកបង្ហាញនៅថ្ងៃនោះដែរ៕

អ៊ីអ៊ី
អ៊ីអ៊ី
អ៊ីអ៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]