កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅល្ងាចថ្ងៃទី ៧ ខែសីហាកន្លងទៅនេះ តារាចម្រៀងស្រី Jisoo សមាជិកក្រុម BLACKPINK ស្រាប់តែ លេចមុខនៅលើការផ្សាយផ្ទាល់ ដើម្បីអបអរខួបលើកទី ៧ របស់ BLACKPINK

ក្នុងនោះដែរ ត្រូវបានគេដឹងថា នេះ​ក៏​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ របស់​ តារាចម្រៀងស្រីរូបនេះ បន្ទាប់​ពី​ បើកបង្ហាញពីទំនាក់ទំនងស្នេហា ​ជាមួយ​តារា​សម្ដែង លោក Ahn Bo Hyun។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Jisoo ថែមទាំងទទួលបានការសរសើរជាច្រើន ពីទស្សនិកជន ទៅលើសម្រស់ដ៏ស្រស់ស្អាត ពោរពេញដោយមន្តស្នេហ៍ បើទោះបីជា ស្ថិតក្នុងកាមេរ៉ាធម្មតាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានហ្វេនៗកត់សម្គាល់ឃើញថា នាងតែងតែរក្សាទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយ ជាមួយនឹងទស្សនិកជន ខណៈដែលរូបនាងកំពុងមានទំនាក់ទំនងស្នេហា ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo 
Jisoo
Jisoo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]