ពិត​ណាស់ ស្រីៗ​យើង​តែង​ចង់​បាន​ស្បែក​ស្អាត​ តឹង​ណែន និង​មាន​សុខភាព​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​ក៏​ចាប់ផ្តើម​យារ​ធ្លាក់ មាន​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បញ្ហា​ស្បែក​ទាំង​នេះ ក៏​ដូចជា​ទទួល​បាន​ស្បែក​ដែល​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ថែ​សម្រស់​ងាយ​ៗ​ខាង​ក្រោម​នេះ។

របៀប​ធ្វើ៖ កិន​ចេក​ទុំ​ចំនួន​១/៤​ឲ្យ​ក្លាយ​ជា​ល្បាយ រួច​យក​មក​លាប​នៅ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្លែ​ត្រសក់

ផ្លែ​ត្រសក់​មាន​គុណប្រយោជន៍​​ក្នុង​ការ​ជួយ​បន្តឹង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។ ដូចនេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ទេ។

២. ប្រទាល​កន្ទុយ​ក្រពើ

ជែល​ប្រទាល​កន្ទុយ​ក្រពើ ល្អ​បំផុត​សម្រាប់​ជួយ​បន្តឹង​ស្បែក​ និង​ជំរុញ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក

របៀប​ធ្វើ៖ កាត់​យក​ជែល​ដែល​​មាន​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ និង​លាង​ជម្រះ​ចេញ ក្រោយ​ទុក​ចោលរយៈពេល​ពី​១៥ ទៅ​២០​នាទីរួច។

៣. កាហ្វេ

សារធាតុ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​អុកស៊ីតកម្ម ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក​ដែល​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ។

របៀប​ធ្វើ៖ បន្ថែម​ទឹក​បន្តិច​ចូល​ទៅ​ក្នុង​កាក​កាហ្វេ រួច​យក​មក​ម៉ាស្សា​នៅ​លើ​ស្បែក​ជា​រង្វង់​។ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]