ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ ភាពយន្តថៃស្នេហាបែបកំប្លែងរឿង «បុគ្គលិកយាមអបហ្វីស» ពិតជាបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជន ជាពិសេសគឺហ្វេនៗរឿងស្នេហាតែម្តង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីចាក់បញ្ចាំងកាលពីថ្ងៃទី ០៤ សីហា ឆ្នាំ២០២៣ កន្លងមកនេះ មានអ្នកទស្សនាជាច្រើន បានចូលទៅដាក់ពិន្ទុសឹងតែ 9/10 និងសរសើរពេញៗមាត់ថា រឿង «បុគ្គលិកយាមអបហ្វីស» ល្អមើលទាំងសាច់រឿង និងតួសម្តែងក៏មានទាំងសមត្ថភាព ព្រមទាំងមានសម្រស់ស្រស់ស្អាត ទាំងតួឯកប្រុស និងតួឯកស្រីតែម្តង។​

តោះអ្នកអត់គូ និងអ្នកមានគូ ក៏អាចនាំគ្នាទៅមើលបានដែរ ថាមិនត្រូវអាចបានជួបគូស្នេហ៍ ពេលទៅមើលកុនផងក៏អាចថាបាន។ 

គួរឱ្យដឹងផងដែរថា រឿង «បុគ្គលិកយាមអបហ្វីស» បាននាំមកជូនដោយក្រុមហ៊ុន Mediaload (Cambodia) Co., Ltd និងក្រុមហ៊ុន M Pictures Cambodia មកជូនទស្សនិកជនទាំងអស់គ្នាឱ្យបានសើចក្អាកក្អាយរំសាយកង្វល់។

កុំឱ្យរឿងនេះកន្លងផុត មកទស្សនានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅ!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]