ភ្នំពេញ៖ សម្រាប់អ្នកតាមដានវិស័យបវរកញ្ញា ក៏ដូចជាអ្នកលេងបណ្តាញសង្គមប្រាកដជាបានស្គាល់ ជូរី ល្អហួស យ៉ាងច្បាស់បន្ទាប់ពីយុវតីរូបនេះ បានក្លាយជាម្ចាស់គ្រងមកុដ ក្នុងកម្មវិធី Miss Preteen International Cambodia 2023 ដែលយុវតីរូបនេះពិតជាមានសម្រស់ស្រស់ស្អាតទាក់ទាញយ៉ាងខ្លាំង។ ក្រៅពីរូបសម្រស់ ជូរី ល្អហួស ក៏មានទេពកោសល្យខាងដើរម៉ូត និងច្រៀងចម្រៀងបានយ៉ាងពីរោះ ជាពិសេសគឺមានចំណេះដឹង និងវោហាស័ព្ទយ៉ាងឈ្លាសវៃ​ ដែលធ្វើឲ្យនាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីសំណាក់មហាជនមិត្តអ្នកគាំទ្រនាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះគឺនៅលើ Facebook Page របស់ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ឃើញបង្ហោះរូបភាព ជូរី ល្អហួស ដែលជាបទពិសោធថ្មីក្នុងការផ្តិតយករូបភាពចេញពីស្មាតហ្វូន OPPO ស៊េរីចុងក្រោយបង្អស់ Reno10 Series 5G ដែលបំពាក់មកនូវកាមេរ៉ា Telephoto Portrait ទំហំ 32MP ជាមួយបច្ចេកវិទ្យា 2X Optical Zoom ចាប់ប្លង់កាន់តែប្រសើរ ព្រមទាំងអនុញ្ញាតិឲ្យអ្នកថតរូប Portrait ពីចម្ងាយបានកាន់តែច្បាស់ ការទាញយកទិដ្ឋភាពពីផ្ទៃខាងក្រោយឲ្យចូលមកកាន់តែជិតដោយមិនខូចទ្រង់ទ្រាយរូប និងធ្វើឲ្យរូបមនុស្សកាន់តែល្អឥតខ្ចោះ​ ស្រស់ស្អាត ​ហើយទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏អ្នកនៅតែលេចធ្លោខ្លាំង មិនថាពេលថ្ងៃ ឬពេលយប់នោះទេ រូបភាពដែលថតចេញមកគឺដូចថតចេញពីកាមេរ៉ាធំអ៊ីចឹង។

ជាមួយគ្នានេះផងដែរ ​ អ្នកទាំងអស់គ្នាអាចចូលរួមលេងហ្គេមសប្បាយដោយគ្រាន់តែថតរូប Portrait ស្អាតៗ ដើម្បីឈ្នះ OPPO Enco Buds 2 រហូតដល់ 5រង្វាន់ ដោយគ្រាន់តែថតរូបរបស់អ្នក ឬមនុស្សពិសេស​ជាទម្រង់ Portrait រួចយកទៅបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នក (ជាសាធារណៈ) ភ្ជាប់នឹង #OPPOReno10Series5G #អ្នកជំនាញPortrait បន្ទាប់មក Screenshot យកមក Comment ដើម្បីបញ្ជាក់ ព្រមទាំងចុច Like និង Share ផុសនេះជាសាធារណៈ https://urlis.net/jqjw3vdh

ឥឡូវនេះ OPPO Reno10 Series 5G បើកទទួលការកក់ទុកមុនហើយ ជាមួយនឹងតម្លៃដ៏ភ្ញាក់ផ្អើលដោយ Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 តែប៉ុណ្ណោះ ជាមួយនឹងការថែមជូនកញ្ចប់កាដូដែលមានតម្លៃសរុប $182 រហូតដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ2023៖ បណ្ណធានាអេក្រង់រយៈពេល1ឆ្នាំ តម្លៃ$89 , កាតាបដ៏ស្រស់ស្អាត តម្លៃ$39 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 6ខែ។ តោះ នៅចាំអីទៀត!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]