សង្គម៖ នេះជារបាយការណ៍វិជ្ជមានមួយ ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្សព្វផ្សាយជាផ្លូវការណ៍ កាលពីថ្ងៃទី ៨ ខែសីហា អំពីការនាំចេញកសិផលទៅក្រៅប្រទេស។
ដោយរបាយការណ៍នាំចេញកសិផលទៅក្រៅប្រទេសនោះបង្ហាញថា សម្រាប់ប្រាក់ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្រអ្នកនាំចេញ) គឺមាន ២ ៦២៩ ៥៩៦ ៥២៤,៥៦ ដុល្លារ កើន ៧,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ២ ៤៤១ ៣៩៩ ១៦១,៤៧ ដុល្លារ។ ក្នុងចំនួនប្រាក់ខាងលើ គឺការនាំចេញអង្ករមាន ៣១៣ ៧៤២ ៤២០ ដុល្លារ, ស្រូវ ៥០៤ ៧១៤ ៣៧២ ដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ ១ ៨១១ ១៣៩ ៧៣២,៥៦ ដុល្លា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរបាយការណ៍ បានបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៥១៤ ៨៩៣,៧៤តោន (អង្ករចំនួន ៣៦២ ៧០៨,០០តោន ស្រូវចំនួន ១ ៥១០ ៨៥០,០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥,៧៤តោន) ទៅកាន់ទិសដៅ ៦៨ប្រទេស ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ប្រភព៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]