ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ យោងតាមលិខិតរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារនគរបាលចរាចរណ៍ចំនួន ៣ នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង។

ក្នុងនោះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាលចំនួន ០៣ នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ ពីអ្នកបើកបររថយន្តជនជាតិចិន មានឈ្មោះ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-លោកអនុសេនីយ៍ឯក សុខ គឹម លី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។

២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។

៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី ។

សាមីខ្លួនខាងលើត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ហា រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

លិខិតបង្គាប់
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]