កម្សាន្ត៖ ជាការពិតណាស់ ក្ដីស្រឡាញ់មិនគិតអាយុ ពណ៌សម្បុរ និង ភេទនោះទេ ទោះបីជាអ្នកជាអ្នកណា ជាតិសាសន៍អ្វី ក្ដីស្រឡាញ់នៅតែអាចកើតមានបានគ្រប់គ្នា។ ជាពិសេស ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានសង្គមរើសអើង ដោយគិតថា មិនសមរម្យឬខុសច្បាប់ធម្មជាតិ ដោយឡែកពួកគេគឺ មានក្ដីស្រឡាញ់ស្មោះស្ម័គ្រចំពោះគ្នាខ្លាំងជាង អ្នកស្រឡាញ់ភេទផ្ទុយមួយចំនួនទៀតផង។
ដូចគ្នានេះដែរ រឿងរ៉ាវស្នេហារបស់បុរស២នាក់ ដែលស្រឡាញ់ភេទដូចគ្នា កំពុងតែធ្វើឲ្យមហាជនមានការកោតសរសើរពេញបណ្ដាញសង្គមតាមរយៈវីដេអូរៀបរាប់របស់អ្នកទាំងពីរ។ តាមប្រភពបានឲ្យដឹងថា បុរស២រូបនេះ បានតស៊ូរួមរស់នៅជាមួយគ្នាអស់រយៈពេល១៨ឆ្នាំមកហើយ ដោយរស់នៅដោយមានសុភមង្គល តាំងពីឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០២៣នេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ បុរសដែលជាអ្នកនិយាយបានប្រាប់ថា តាំងពីដើមមក លោកមិនដែលគិតថា ខ្លួនស្រឡាញ់ភេទដូចគ្នាទេ ប៉ុន្ដែក្រោយពីជួបបុរសរូបនេះ លោកបែរជាមានអារម្មណ៍ថា អាណិត ស្រឡាញ់ចង់មើលថែ លោកក៏បានស្បត់នៅក្នុងវត្តថា លោកនឹងមើលថែស្រឡាញ់គ្នាអស់មួយជីវិត។
បើទោះបីជាអ្នកទាំងពីរត្រូវបានសង្គមរើសអើងយ៉ាងណាក៏ដោយ ក៏ពួកគេនូវតែតស៊ូរួមរស់នៅជាមួយគ្នាតាំងពីចាប់ផ្ដើមដំបូងរហូតដល់១៨ឆ្នាំកន្លងមក។ នេះបានបញ្ជាក់ឲ្យយើងឃើញថា ក្ដីស្រឡាញ់ស្មោះស្ម័គ្រពិតជាមាន មិនថាអ្នកស្រឡាញ់ភេទដូចគ្នាឬខុសគ្នានោះទេ សូមបញ្ឈប់ការរើសអើង ហើយផ្ដោតលើជីវិតខ្លួនឯង កុំខ្វល់នឹងរឿងជីវិតអ្នកដ៏ទៃ៕
ប្រភព៖ ranutmahathai
ដើម្បីស្ដាប់រឿងរ៉ាវលម្អិតសូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]