ថៃ៖ ប្រិយមិត្តដែលនិយមគាំទ្រតារាថៃច្បាស់ជាដឹងហើយថា តារាសម្ដែងស្រី លំដាប់ជួរមុខ Kimberly ត្រូវបាន Mark Print សុំរៀបការកាលពីឆ្នាំ២០២២កន្លងទៅនេះហើយ។ ជាមួយគ្នានេះ អ្នកទាំងពីរក៏មានគម្រោងនឹងរៀបការនៅឆ្នាំ២០២៣នេះឯង ជាពិសេស ពួកគេបានថតរូប Pre Wedding រួចហើយដែរ។

 Kimberly និង Mark Print
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ មិត្តៗរបស់តារាស្រីរូបនេះ បានរៀបចំកម្មវិធីលាភាពនៅលីវឲ្យ Kimberly មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។ មិនតែប៉ុណ្ណោះ មហាជននាំគ្នាសរសើរថា ស្នេហាក៏ជោគជ័យ មិត្តភាពក៏កក់ក្ដៅទៀត ដោយនៅក្នុងកម្មវិធីនេះ មិត្តៗបាននាំគ្នា Surprise ធ្វើឲ្យ Kim រំភើបជាខ្លាំង។

Kimberly

ទន្ទឹមនឹងនេះផងដែរ តួឯកស្រីរូបនេះ បានតែងខ្លួនដូចជាកូនក្រមុំ ស្លៀករ៉ូបពណ៌ស ខើចបន្ដិច មានក្រណាត់រុំភ្នែកជិត ត្រូវមិត្តឲ្យអង្គុយនៅក្នុងឡាន គេនាំមកដល់កន្លែងកម្មវិធីតែម្ដង។ តាមរយៈរូបទាំងនេះ យើងឃើញមិត្តដែលជិតស្និតរបស់ Kim មានដូចជា Yaya Margie និង តារាសម្ដែងស្រីជាច្រើនរូបទៀត៕

 Kimberly និង Mark Print

ប្រភព៖ Kimmy Kimberly CambodiaFan

Kimberly
Kimberly និង មិត្តៗ
Kimberly និង មិត្តៗ
Kimberly និង មិត្តៗ
Kimberly និង មិត្តៗ
Kimberly និង មិត្តៗ
Kimberly និង មិត្តៗ
Kimberly និង មិត្តៗ
Kimberly
Kimberly 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]