កម្សាន្ត៖ ថ្មីៗនេះ សម្រាប់តារាចម្រៀង លោក DJ Koo និងភរិយា Barbie Hsu បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញពីសកម្មភាពមួយ ​ពេលដែលតារាប្រុសរូបនេះ បានវិល​ត្រឡប់​មក​ជួប​ភរិយា​​វិញ។

តាមរយៈវីដេអូ​នេះ​ បានបង្ហាញឲ្យឃើញថា តារាស្រី Barbie Hsu បង្ហាញ​ខ្លួន​នៅ​មាត់​ទ្វារ ដោយ​ស្លៀក​ពាក់ឈុតគេង ដៃកាន់​ថ្ពាល់​ទាំង​ពីរ ខណៈដែល លោក DJ Koo បានលេចមុខ រួច ទម្លាក់វ៉ាលី ស្ទុះទៅឱបប្រពន្ធភ្លាមៗ។ ពេលនោះដែរ អ្នក​ទាំង​ពីរ​ បានឈរ​ឱប​គ្នា​យ៉ាង​យូរ​ ដែលមើល​ទៅធ្វើឲ្យហ្វេនៗកាន់តែ​រំជួល​ចិត្ត ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើពិនិត្យមើលវីដេអូនោះ ថែមទាំងបង្ហាញឲ្យឃើញថា លោក DJ Koo បានយំដោយរំជួលចិត្ត និងបានយកកន្សែងជូតភ្នែក ម្តងហើយម្តងទៀត។ ហើយតារាប្រុសរូបនេះ ក៏​បាន​លើកឡើង​ថា នេះគឺជាពេលដ៏​គួរ​ឲ្យ​ចង​ចាំ​បំផុត​ក្នុង​ជីវិត​របស់​លោក ផងដែរ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

DJ Koo
Barbie Hsu
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]