យល់ដឹង៖ ការសិក្សាគឺជារឿងសំខាន់ណាស់ក្នុងជីវិតបុគ្គលម្នាក់ៗ ហើយយុវវ័យមួយចំនួនធំ ដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាចំណេះដឹងទូទៅ បានចូលរៀនចាប់ជំនាញបន្តនៅតាមសាកលវិទ្យាល័យនានា ដើម្បីស្វែងរកចំណេះជំនាញក្នុងជីវិត ស្រួលរកការងារធ្វើនាពេលអនាគត។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគច្រើន និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ មិនសូវរវល់ខ្លាំងទេបើធៀបនឹងការរៀននៅថ្នាក់វិទ្យាល័យ ទើបមាននិស្សិតខ្លះរំលែកពេលមករកការងារធ្វើ មិនថាជាការងារពេញម៉ោង ឬ ក្រៅម៉ោង ដើម្បីរកចំណូលបន្ថែមឬដើម្បីស្វែងរកបទពិសោធជាដើម។​ បើសិនអ្នកជានិស្សិតដែលកំពុងរៀនផងធ្វើការផង គឺនេះជាគន្លឹះសំខាន់ៗដែលអ្នកគួរយល់ដើម្បីឲ្យទាំងការងារនិងការសិក្សារបស់អ្នកជោគជ័យ៖

១. ចេះគ្រប់គ្រងពេលវេលាឲ្យបានច្បាស់លាស់

ការចេះគ្រប់គ្រងពេលវេលា គឺពិតជាសំខាន់​ណាស់បើសិនជាអ្នកជានិស្សិតកំពុងសិក្សាផងនិងធ្វើការផង ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវចេះបែងចែក រវាងពេលវេលាធ្វើការ និងពេលវេលារៀនសូត្រឲ្យបានដាច់ដោយឡែកពីគ្នា។ អ្នកក៏ត្រូវតែធ្វើយ៉ាងណាព្យាយាមទៅធ្វើការឬទៅរៀនតាមម៉ោងកំណត់ជានិច្ច។ ​ចំពោះកិច្ចការផ្ទះ ឬ Assignment ដែលសាស្ត្រាចារ្យដាក់ឲ្យ អ្នកត្រូវគិតថាគួរធ្វើវានៅពេលណា? ចុះគម្រោងការថ្មីដែលមចៅហ្វាយនៅកន្លែងធ្វើការរបស់អ្នកដាក់ឲ្យវិញ? ត្រូវធ្វើនៅពេលណា?​

រូបភាពតំណាង

២. ត្រូវចេះរៀបចំផែនការជីវិត

ជាយុវវ័យ អ្នកត្រូវតែចេះរៀបចំផែនការជីវិតជាចាំបាច់ ព្រោះបើមិនមានការរៀបចំបានល្អទេ អ្នកនឹងប្រឈមជាមួយភាពស្មុគស្មាញ។ អ្នកត្រូវមានសៀវភៅកត់ត្រាមួយសរសេររៀបរាប់ពីអ្វីដែលអ្នកត្រូវធ្វើនាថ្ងៃនេះ ថ្ងៃស្អែក ឬថ្ងៃខានស្អែកដូច្នេះអ្នកនឹងមិនភ្លេច។​

រូបភាពតំណាង

៣. រៀនសុំការយោគយល់ពីមនុស្សជុំវិញខ្លួនមិនថានៅកន្លែងការងារ ឬសាលារៀន

អ្នកមិនគួរមានភាពខ្មាសអៀនក្នុងការប្រាប់មិត្តៗ សាស្ត្រាចារ្យ របស់អ្នក ឬចៅហ្វាយរបស់អ្នក ពីស្ថានភាពរបស់អ្នកទេ។ បើសិនជាអ្នកជាប់រវល់ការងារ និងអាចមករៀនយឺត១០នាទីឬ១៥នាទី រៀនប្រាប់ទៅសាស្ត្រចារ្យដើម្បីសុំការយោគយល់ ហើយបើសិនជាអ្នកជាប់ប្រឡងឬមានកិច្ចការសំខាន់នៅសាលាគឺគួរតែជូនដំណឹងដល់ចៅហ្វាយនាយនៅកន្លែងធ្វើការដើម្បីសុំការអធ្យាស្រ័យ។​

រូបភាពតំណាង

៤. គួរធ្វើការនៅស្ថាប័នណាដែលពាក់ព័ន្ធនឹងមុខជំនាញនៅសាកលវិទ្យាល័យរបស់អ្នក

បើសិនអ្នកធ្វើការនៅស្ថាប័នដែលពាក់ព័ន្ធនឹងមុខជំនាញ ដែលអ្នកបានរៀនគឺអ្នកទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់។ អ្នកទទួលបានចំណេះដឹងជ្រៅជាងមុនទាក់ទងនឹងមុខជំនាញដែលអ្នករៀន តាមរយៈការអនុវត្តនៅកន្លែងធ្វើការ ហើយពេលអ្នករៀនចប់គឺ អ្នកអាចស្រួលរកការងារថ្មីធ្វើខ្លាំងណាស់ ព្រោះអ្នកមានបទពិសោធស្រាប់៕

រូបភាពតំណាង

ប្រភព៖: straighterline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]