កម្សាន្ត៖ ជាការពិតណាស់ សមាជិកក្រុម BTS គ្រប់រូបបានចេញអាល់ប៊ុមចម្រៀងទោលរបស់ខ្លួនម្ដងម្នាក់ៗរួចអស់ទៅហើយ នៅឡើយតែ Taehyung ម្នាក់ ដែលធ្វើឲ្យហ្វេនញាប់ញ័រជាខ្លាំង។ ចុងក្រោយតារាចម្រៀងរូបសង្ហារនេះ ក៏បានទម្លាក់អាល់ប៊ុមថ្មីរបស់ខ្លួនឈ្មោះថា Layover ដោយលែងឲ្យហ្វេនទន្ទឹងរងចាំទៀតហើយ។

Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Taehyung បាននាំយកកូនឆ្កែចិញ្ចឹមដ៏គួរឲ្យក្នាញ់ឈ្មោះថា Tannie ចូលក្នុងរូបថត ដែលមាននៅក្នុងអាល់ប៊ុមផងដែរ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ តែងតែបង្ហាញមន្ដស្នេហ៍បែប Uniq របស់ខ្លួន ជាមួយកូនឆ្កែ​ ដែលមើលទៅពិតជាគួរឲ្យស្រឡាញ់មែនទែន។

Taehyung

ទន្ទឹមនឹងនោះផងដែរ តារាចម្រៀងសម្លេងធំរូបនេះ បានចេញចម្រៀងទោលរបស់ខ្លួន ដែលមានចំណងជើងថា Love Me Again កាលពីម្សិលមិញនេះឯង។ បើក្រឡេកទៅមើល MV ចម្រៀងវិញ ពិតជាគួរឲ្យចាប់អារម្មណ៍ ដែលវាជាស្ទាយ៍បែបជំនាន់មុន ដូចជំនាន់លោកតា ស៊ុន ស៊ីសមុត្រ៕

Taehyung​ និង កូនឆ្កែ Tannie
Taehyung​ និង កូនឆ្កែ Tannie
Taehyung​ និង កូនឆ្កែ Tannie
Taehyung​ និង កូនឆ្កែ Tannie
Taehyung​ និង កូនឆ្កែ Tannie

ប្រភព៖ BIGHIT MUSIC

Stream MV៖ 

Love Me Again - V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]