កំពង់ឆ្នាំង៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាកំពង់ឆ្នាំង។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពគណៈគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា៖
លោក ចាន់ ក៏បានបន្ថែមទៀតថា៖
សាខាកំពង់ឆ្នាំងរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាកំពង់ឆ្នាំងត្រូវបានរចនាឡើងយ៉ាងប្រណិត និងមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំយ៉ាងមានផាសុកភាព និងបន្ទប់ប្រជុំដ៏ប្រណិត។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើ និងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។
សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
• ហិរញ្ញប្បទានពាណិជ្ជកម្ម
• មូលប្បទានបត្រធនាគារ
• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• ផលិតផល និងសេវាផ្សេងៗ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំពង់ឆ្នាំង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរសព្ទ086 930 000 ឬ 089 989 818 ឬ 088 465 9999 (24/7)។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70សាខា ទូទាំងប្រទេស។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]