អាមេរិក៖ ជាការពិតណាស់ រយៈពេល ២០ឆ្នាំហើយ ដែលតារាចម្រៀងស្រីសំឡេងផ្អែមល្ហែម ទូច ស៊ុននិច បានឃ្លាតឆ្ងាយពីវិថីសិល្បៈ និងត្រូវទៅរស់នៅក្រៅប្រទេសដើម្បីសម្រាកព្យាបាលខ្លួន ក្រោយមានហេតុការណ៍ខ្មាន់កាំភ្លើងបា.ញ់ប្រ.ហា.រលើរូបនាងយ៉ាងសង្វេគកាលពីអំឡុងឆ្នាំ ២០០៣។

ទន្ទឹមនឹងនេះដែរ បើទោះបីជានាងបានរសាត់ឆ្ងាយពីការច្រៀងរាំច្រើនឆ្នាំពិតមែន ប៉ុន្តែប្រិយមិត្តគឺនៅតែចងចាំដក់ជាប់ក្នុងបេះដូងរហូតដល់សព្វថ្ងៃ ដោយសារតែរាល់ស្នាដៃសិល្បៈ និងបទចម្រៀងជាច្រើនរបស់នាង សុទ្ធសឹងតែយល្អពូកែ មានសមត្ថភាពអាចច្រៀងបានគ្រប់ទម្រង់បទចម្រៀង គួរឲ្យសរសើរមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើលរូបភាពមួយចំនួនខាងក្រោម កាលនាងនៅវ័យកុមារ និងអំឡុងពេលប្រឡូកក្នុងសិល្បៈ យើងឃើញថា អតីតតារាស្រីរូបនេះ នាងចេះទាំងរបាំបុរាណ នាងរៀនចប់បរិញ្ញាបត្រ ហើយសម្រស់ពិតជាស្អាត សមសួនសក្ដិសមនឹងទេពកោសល្យគួរឲ្យសរសើរ រហូតធ្វើឲ្យមហាជនយករូបនោះមកមើលនៅពេលបច្ចុប្បន្ន នាំគ្នាស្ដាយទេពកោសល្យរបស់ ទូច ស៊ុននិច គ្រប់គ្នា និងតែងតែគិតថា បើសិនមិនមានរឿងមិនល្អកើតឡើងទៅលើនាងកាលនោះទេ ម្ល៉េះពេលនេះ នាងនឹងនៅតែមានចម្រៀងដ៏ពីរោះៗបម្រើអារម្មណ៍អ្នកគាំទ្រដដែលជាក់ជាមិនខាន៕

ទស្សនារូបភាពខាងក្រោម៖

ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]