កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងអតីតក្រុម 2ne1 គឺនាង Sandara Park ត្រូវបានបង្ហាញក្នុងឈុតខ្លីៗសម្រាប់ វគ្គFuture របស់ Radio Star ដោយតារាស្រីរូបនេះ បានបង្ហើបថា នាងអាចនឹងរៀបការនៅឆ្នាំក្រោយនេះហើយ។
ជាមួយគ្នានេះ នៅក្នុង Trailer នេះ Sandara Park បង្ហាញថានាងជា "All-in" នៅពេលនិយាយអំពីស្នេហា និងមុនពេលធ្វើការប្រកាសភ្លាមៗ។ ដោយនាងបាននិយាយថា៖
ស្របគ្នានេះ ពេលដែលភ្ញៀវចូលរួមក្នុងកម្មវិធី បានសួរថា «តែពីមុនអ្នកធ្លាប់និយាយថាមិនចង់រៀបការទេ» ហើយ Sandara Park ក៏បានតបយ៉ាងរហ័សថា នាងបានប្ដូរចិត្តហើយ។
គួររំឮកដែរថា កាលពីមុន តារាស្រីរូបនេះ ធ្លាប់បង្ហាញមុខក្នុងកម្មវិធី YouTube មួយ ដែលនាងត្រូវបានសួរថា «ហេតុអ្វីបានជានាងមិនរៀបការ»។ ក្នុងការឆ្លើយតប តារាចម្រៀងរូបនេះបានបង្ហើបថា «ខ្ញុំមិនព្រមរៀបការទេ ព្រោះខ្ញុំបានឃើញអាពាហ៍ពិពាហ៍ជាច្រើន ជួបតែរឿងបរាជ័យ។»
អ្វីដែលមិនគួរឲ្យជឿ ជំហរចុងក្រោយរបស់ Sandara Park លើរឿងអាពាហ៍ពិពាហ៍នេះ បានបង្កឲ្យមានការជជែកវែកញែកជាច្រើន។ ខណៈពេលដែលមានអ្នកខ្លះរិះគន់នាងចំពោះការប្តូរជំហររបស់នាង ហើយក៏មានអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ទៀត បានចេញមុខការពារ idol និងហៅការរិះគន់ណាមួយថាជារឿងគួរឲ្យអស់សំណើច។
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]