ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី12 ខែសីហា ឆ្នាំ2023 នេះ ក្រុមហ៊ុន Sony បានរៀបចំនូវកម្មវិធីជួបជុំអ្នកថតវីដេអូ vlog និងការតាំងបង្ហាញនូវកាម៉េរាថត vlog ថ្មីៗ ដែលមានដូចជា ម៉ូដែល ZV-1F, ZV-E1, ZV-1M2 ដែលទើបនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

កម្មវីធីនេះដែរ គឺជាការបើកឱ្យអ្នកធ្វើមាតិកាថ្មីៗបានជួប និងស្គាល់គ្នា ហើយក៏មានឱកាសបានតេស្ត និងទទួលបាននូវមុខងារពិសេសថ្មីៗរបស់កាម៉េរា ZV-1F, ZV-E1, ZV-1M2 ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sony តែងតែស្តាប់នូវមតិយោបល់របស់អតិថិជនរបស់ខ្លួនជានិច្ច តួយ៉ាងដូចជាកាលពីឆ្នាំ 2020 Sony បានចេញនូវកាម៉េរាប្រភេទថត vlog ដំបូងបង្អស់ម៉ូដែល ZV-1 ដែលកាលនោះមានអ្នកគាំទ្រយ៉ាងច្រើនសម្រាប់កាម៉េរាម៉ូដែលនេះ តែក៏មានមតិយោបល់ជាច្រើនផងដែរ ដើម្បីកែប្រែប្រភេទកាម៉េរា vlog នេះឱ្យកាន់តែប្រសើរឡើង ហើយអ្នកប្រើប្រាស់នឹងកាន់តែមានភាពងាយស្រួល។

ដូច្នេះហើយដើម្បីបំពេញនូវតម្រូវការផ្សេងៗគ្នារបស់អតិថិជន នៅក្នុងត្រកូល ZV ដែលជាកាម៉េរាសម្រាប់ថតវីដេអូ Vlog នេះដែរ នៅឆ្នាំ2021 Sony បានបញ្ជាញនូវកាម៉េរាម៉ូដែល ZV-E10 ដែលអាចធ្វើការផ្លាស់ប្តូរលែនបានហើយជាប្រភេទ APSC sensor បន្តមកទៀតនៅក្នុងឆ្នាំ2022 Sony ក៏បានទម្លាក់នូវម៉ូដែលថ្មីមួយទៀតដែលជាប្រភេទថតវីដេអូ vlog ដូចគ្នាតែសម្រាប់អតិថិជនដែលចង់សាកល្បងប្រើប្រាស់កាម៉េរាដំបូងហើយមិនចង់ចំណាយថវិការច្រើននោះគឺ ម៉ូដែល ZV-1F។ អ្វីដែលកាន់តែពិសេសនៅក្នុងឆ្នាំ 2023 Sony បានបញ្ជេញមក2ម៉ូដែលតែម្តងសម្រាប់ត្រកូល ZV នេះ នោះគឺ ZV-E1 សម្រាប់ professional vloggers ដែលជាប្រភេទ Full-Fame Sensor ហើយអាចដូរលែនបានដូរគ្នា។

សម្រាប់អ្នកចង់ថតវីដេអូដែលមានគុណភាពបែប professional តែមិនចង់យកកាម៉រាដែលមានទំហំធំៗតាមខ្លួន និងម៉ូដែលដែលចេញក្តៅៗក្រោយគេនេះដែលជាប្អូនទី2 របស់ ZV-1 នោះគឺ ZV-1M2 ដែលមានការអភិវឌ្ឍន៍មុខងារថ្មីសំខាន់ៗជាច្រើនពីម៉ូដែលមុនមានដូចជា៖

1. Versatile 18-50mm Wide-angle Zoom Lens

លែនរបស់ ZV-1M2 នេះអាចអោយអ្នកថតបានគ្រប់ប្រភេទរូបភាព ដែលអ្នកចង់បានពីព្រោះ ZV-1M2 ភ្ជាប់មកជាមួយនឹងលែន 18-50mm ដែលជាលែនថតទូលាយសម្រាប់ selfie ក៏បាន ថតជិតបែបលក្ខណះជា Portrait ក៏បាន។

2. មុខងារ Creative Colors

ផ្តិតយករូបភាពច្បាស់ហើយមានពណ៌ស្អាតមិនចាំបាច់ចុចឬចូលទៅកម្មវិធីកែអ្វីច្រើន ហើយមុខងារ Creative Color មានដល់ទៅ 10 Presets សម្រាប់អោយអ្នកជ្រើសរើសទៅតាមការស្រឡាញ់ពេញចិត្ត។

3. Dramatic Touch (Cinematic Vlog Setting)

សម្រាប់អ្នកដែលចូលចិត្តថតវីដេអូបែប Cinema ដែលមាន color tone បែបរឿងកុន គឺសាកសមបំផុតសម្រាប់គាត់។ មុខងារ Cinematic Vlog កំណត់ប្រវែងនិងទំហំអោយយើងស្រាប់ ហើយក្នុង ZV-1M2  អ្នកក៏អាចផ្លាស់ប្តូរពណ៌នៃវីដេអូរបស់អ្នកដោយគ្រាន់តែជ្រើសរើស LOOKs និង MOODs ហើយសម្រាប់លទ្ធផលវិញ គឺដូច Camera អាជីពចឹង។

4. Advanced Microphone Audio (3 Capsule Microphone)

នៅក្នុងមុខងារ Auto Mode ZV-1M2 មាន Microphone ដែលអាចចាប់បានសំលេងទាំងខាងមុខ ខាងក្រោយព្រមទាំងជុំវិញ សម្រាប់ស្តាប់សំលេងនៅពេលដែលយើងនិយាយ។ ហើយឧទាហរណ៍ថា បើយើងថតនៅខាងក្រៅមានសំឡេងមកពីជុំវិញចូលក្នុង Camera របស់យើងវាអាចឱ្យ ZV-1M2 ចាប់យកតែសំឡេងរបស់យើងតែម្តង។ ចឹងយើងអត់ចាំបាច់ភ័យទេ ទោះបីជាមានខ្យល់ខ្លាំង ឬក៏មនុស្សនិយាយគ្នា មានឡាន ម៉ូតូច្រើនក៏អស់បារម្ភដែរ។

5. Compact & Lightweight

ZV-1 M2 មានរាងតូចស្រាល ហើយងាយស្រួលយកតាមខ្លួន។ ZV-1M2 មានទំងន់ត្រឺម 292g ដែលកាន់ជាមួយទូរស័ព្ទទៅគឺប្រហែលគ្នា។

6. Real Time Eye Focus and One Touch Bokeh

ZV-1M2 មានមុខងារ Touch Tracking ដែលយើងអាចចុចលើអេក្រង់ Camera ទៅគឺ ZV-1M2 តាមចាប់ Focus យើងតែម្តង ហើយបើយើងអត់ចង់ចុចលើអេក្រង់ទេ ZV-1M2 មាន Eye Focus Tracking ដែលជួយអោយយើងថតមិនចាំបាច់ភ័យថារូបភាពដែលយើងថតមិនច្បាស់ទេ។

ដូច្នេះសម្រាប់អ្នកបង្កើតមាតិកាថ្មីៗដែលមានបំណងចង់ផលិតវីដេអូ ឬរូបភាពដែលមានគុណភាពនោះអាចសាកល្បងពិចារណានូវកាម៉េរា វីដេអូ vlog ម៉ូដែលណាមួយរបស់ Sony បាន ដែលមានមុខងារ និងគុណសម្បត្តិគ្រប់ប្រភេទសម្រាប់តម្រូវទៅតាមតម្រូវការ និងកញ្ជប់ថវិការរបស់អតិថិជនគ្រប់រូបផងដែរ៕

Sony ដឹងថាអតិថិជនចង់បានអ្វី!

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]