ស្នេហា៖ នារីៗភាគច្រើ​នតែងតែមានបុរសក្នុងក្ដីស្រមៃ និងព្យាយាមស្វែងរកដៃគូណាដែលមានលក្ខណៈសម្បត្តិស្របតាមការចង់បានរបស់នាង ប៉ុន្តែមិនមែនត្រឹមតែនារីនោះឡើយ ងាកមកខាងបុរសវិញ ក៏មាននារីក្នុងក្ដីស្រមៃដែលគេចង់សាងគ្រួសារជាមួយដែរ។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសនីមួយៗមានគំនិតនិងការយល់ឃើញផ្សេងគ្នា ទើបលក្ខណៈសម្បត្តិនារីក្នុងក្ដីស្រមៃក៏ខុសប្លែកពីគ្នាតាមនោះ ប៉ុន្តែខាងក្រោមនេះជាលក្ខណៈសម្បត្តិទាំង១០យ៉ាង ដែលបុរសភាគច្រើនស្វែងរកក្នុងខ្លួននារី មុនពេលសម្រេចចិត្តចាប់ដៃនាងសាងអនាគត៖

១. មានមហិច្ឆតា

បុរសចង់បាននារីដែលមានមហិច្ឆតានិងការខិតខំប្រឹងប្រែងខ្ពស់ តាមបែបផែននារីទាន់សម័យ ដែលពូកែទាំងការបំពេញការងារ និងការងារផ្ទះ។ ជាទូទៅ នារីដែលមានមហិច្ឆតាពិតជាចង់រីកចម្រើន និងចង់ឲ្យគ្រួសាររីកលូតលាស់ទៅមុខ។ នារីប្រភេទនេះពូកែជ្រោមជ្រែងជួយការងារនិងជួយបញ្ចេញយោបល់ស្វាមី លើរឿងធ្វើជំនួញ និងរឿងការងារផ្សេងៗផងដែរ។​

២. ចង់បានគ្រួសារនិងបង្កើតបុត្រាបុត្រី

បើសិននារីម្នាក់នោះ មិនមានគំនិតចង់សាងគ្រួសារនិងមានបុត្រាបុត្រីទេ វាអាចនឹងពិបាកបន្តិចហើយបើសិនបុរសម្នាក់នោះចង់បាននាងជាភរិយាព្រោះនារីប្រភេទនេះរឹងមាំណាស់ ឯករាជ្យណាស់ និងភាគច្រើនផ្ដោតលើការបង្កើនភាពជោគជ័យដើម្បីខ្លួនឯង ដូច្នេះហើយបុរសតែងតែចង់រៀបការជាមួយនារីដែលមានគំនិតចង់បង្កើតគ្រួសារនិងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់គូជីវិត។​

រូបភាពតំណាង

៣. មានរូបសម្ផស្សស្រស់ស្អាត

ចំណុចនេះគឺជាការពិតដែលមិនអាចបដិសេធបាន យោងតាមទស្សនាវដ្ដី Forbes ដ៏ល្បីគឺ បុរសៗតែងប្រាថ្នាចង់រៀបការយកនារីដែលមានរូបសម្ផស្សស្រស់ស្អាតជាភរិយា ដោយសារតែការរៀបការខ្លះ មិនមែនកើតឡើងដោយសារក្ដីស្រលាញ់ទេ គឺអាចជាការរៀបចំរបស់ចាស់ទុំ ឬកត្តាផ្សេងៗ។​

៤. មានសុខភាពល្អ

សុខភាពល្អជាកត្តាសំខាន់ ក្នុងការចាប់ផ្ដើមជីវិតជាស្វាមីភរិយា ព្រោះបើសិនភរិយាមិនមានសុខភាពល្អទេ គឺអាចរាំងស្ទះដល់ការមានបុត្រាបុត្រី ព្រមទាំងការចំណាយច្រើនទៅលើថ្នាំសង្កូវជាដើម។​

៥. ចូលសង្គមចុះ

ពិតណាស់ បច្ចុប្បន្នការទំនាក់ទំនងគឺធ្វើឡើងយ៉ាងទូលំទូលាយ មិនថាការចួបមុខផ្ទាល់ ឬតាមអនឡាញនោះទេ។ បើសិនអ្នកជានារីពូកែរឿងទំនាក់ទំនង មានន័យថាអ្នកចូលសង្គមចុះហើយ នឹងបានយល់ដឹងពីស្ថានភាពបច្ចុប្បន្នច្រើន ដឹងពីរបកគំហើញថ្មីៗ ផលិតផលថ្មីៗ Trend ថ្មីៗជាដើម។​

រូបភាពតំណាង

៦. មានអត្តចរិតរួសរាយ រាក់ទាក់

បុរសចង់បាននារីដែលអាចចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនបានល្អ មិនថាគ្រួសារសាច់ញាតិរបស់គេ ឬមិត្តភក្តិ ព្រមទាំងដៃគូជំនួញផ្សេងៗ។

៧. ការអប់រំល្អ និង មានភាពវៃឆ្លាត

នារីដែលមានការអប់រំល្អ និងវៃឆ្លាតពិតជាទាក់ទាញខ្លាំងណាស់ ព្រោះទាំងពាក្យសម្ដី កាយវិការ ចរិយារបស់នាងស្ដែងឲ្យឃើញពីភាពថ្លៃថ្នូរ និងចេះដឹង។ បុរសតែងចង់បានភរិយាដែលគេអាចពិភាក្សាជាមួយគ្រប់រឿង និងជួយរកដំណោះស្រាយដល់គេ។​

៨. ស្ថេរភាពផ្នែកអារម្មណ៍ និងមានភាពចាស់ទុំ

នារីដែលមានអារម្មណ៍នឹងនរ ត្រជាក់ និងចាស់ទុំជានិច្ច ធ្វើឲ្យបុរសមានអារម្មណ៍ថាផាសុកភាពព្រោះនាងមិនសូវរករឿងឈ្លោះប្រកែកគ្នាលើបញ្ហាតូចតាច មិនសូវងរង៉ក់ និងយល់ពីគេសឹងតែគ្រប់រឿង។​

រូបភាពតំណាង

៩. គួរឲ្យផ្ញើការទុកចិត្តនិងពឹងពាក់បាន

ជាធម្មតា បុរសជាទីពឹងពាក់របស់នារីជាភរិយា ប៉ុន្តែករណីខ្លះ បុរសក៏ស្វែងរកកម្លាំងចិត្តនិងការពឹងពាក់ទៅលើនារីជាភរិយាផងដែរ។ នារីដែលមានភាពស្មោះត្រង់ គួរឲ្យទុកចិត្តបាន មើលទៅពិតជាមានមន្តស្នេហ៍ខ្លាំងណាស់។​

១០. មានចិត្តស្រលាញ់ទៅវិញទៅមក

អ្វីដែលសំខាន់បំផុត បុរសចង់បាននារីដែលមានចិត្តស្រលាញ់គេដោយស្មោះជាភរិយា ព្រោះចំណងអាពាហ៍ពិពាហ៍នឹងរឹងមាំមិនងាយបែកបាក់ បើសិនភាគីទាំងពីរមានក្ដីស្រលាញ់ ក្ដីខ្វល់ខ្វាយ ចង់ការពារ ចង់មើលថែរក្សាគ្នានឹងគ្នា៕

រូបភាពតំណាង

ប្រភព៖: forbes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]