ភ្នំពេញ៖ ជាការពិតណាស់ អ្នកនាង ខ្ញុង គឺជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប ដែលតែងតែចេញមកបង្ហាញពីសមត្ថភាព វោហាស័ព្ទចាក់ទឹកមិនលិច ផ្ដល់ជាសំណើចដល់ទស្សនិកជន ព្រមទាំងត្រូវបានមហាជនជាច្រើនពេញចិត្ត និងតាមដានចំពោះសកម្មភាពប្រចាំថ្ងៃរបស់នាង ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ តារាកំប្លែង អ្នកនាង ខ្ញុង ស្រាប់តែបានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានចេញមកបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ រូបនាងបានមកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ទាំងការតែងមុខមាត់ ស្ទាយ៍សក់ និងឈុតសម្លៀកបំពាក់ដែលមើលទៅមានភាពទាក់ទាញ សាកសមនឹងគ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញរបស់តារាកំប្លែងរូបនេះ ក៏ត្រូវបានហ្វេនៗជាច្រើន សរសើរ និងមើលឃើញពីភាពខុសប្លែក ពីការតុបតែងខ្លួនមុនៗ ដែលបានចេញមកលើកនេះ ពិតជាមើលទៅសម្រស់របស់នាង កាន់តែមានភាពលេចធ្លោ យ៉ាងខ្លាំង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 
ខ្ញុង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង