បរទេស៖ ថ្មីៗនេះ តាមប្រភពបរទេស Yahoo បានរាយការណ៍ពីព័ត៌មានក្តៅៗ របស់តារាចម្រៀងស្រី Rihanna ដែលកាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅនេះ រូបនាងបានសម្រាលបានកូនទីពីរ រួចរាល់ហើយ។

នៅក្នុងនោះដែរ បានបង្ហើបទៀតថា កូនស្រីតូចដែលទើបនឹងកើតរូបនេះ គឺជាច្បាប់ចម្លងដ៏ល្អឥតខ្ចោះរបស់ Rihanna ព្រោះបើសូម្បីតែភ្នែក ក៏មានភាពស្រដៀងទៅនឹងម្តាយ ផងដែរ។ ហើយអ្វីដែលពិសេសបំផុតនោះ ក្មេងស្រីម្នាក់នេះ គឺមានឥទ្ធិពលខ្លាំងតាំងពីក្នុងផ្ទៃ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងឡើង បន្ទាប់ពីបានកើតមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា កាលពីនៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ មហាសេដ្ឋី និងជាតារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យពិភពលោកទាំងមូល មានភាពភ្ញាក់ផ្អើលជាមួយនឹងការប្រកាសមានផ្ទៃពោះរបស់ខ្លួន។ ហើយរូបនាង ​ក៏បាន​ទាញយកចំណា់អារម្មណ៍ជាមួយនឹង ការបង្ហាញខ្លួនស្លៀកឈុត​ក្រហម​តឹង​ បង្ហាញ​ក្បាល​ពោះ​​ធំ នៅលើឆាកប្រគុំតន្រ្តី ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]