កូរ៉េខាងត្បូង៖ ប៉ុន្មានថ្ងៃមុន តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានបន្តក្លាយជាការចាប់អារម្មណ៍លើបណ្ដាញសង្គម ដោយសារតែពាក្យចចាមអារ៉ាមថា នាងកំពុងមានស្នេហាជាមួយ Frédéric Arnault ដែលជាបុរសវ័យក្មេងអ្នកមានលំដាប់ជួរមុខរបស់ពិភពលោក ព្រោះភស្តុតាងជាបន្តបន្ទាប់បង្ហាញថា ទំនាក់ទំនងរបស់តារាស្រីខាងលើ វាហាក់លើសពីមិត្តភាព ដែលធ្វើឲ្យអ្នកលេងអ៊ីនធើណេតតាមដានឥតឈប់ឈរ។
ជាមួយគ្នានេះ ខណៈពេលដែលអ្នកទាំងពីរនៅស្ងៀម វាគឺជាពេលដែលពាក្យចចាមអារ៉ាមដែលមិនបានបញ្ជាក់ការពិតនេះ បានផ្ទុះឡើងព្រោងព្រាតពេញបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលពាក្យចចាមអារ៉ាមស្នេហានេះបានលេចឡើង។ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំង Lisa និង Frédéric Arnault មិនទាន់បាននិយាយអ្វីនោះទេ ថាវាជារឿងពិតឬក៏អត់។ ប៉ុន្តែជាមួយនឹងភស្តុតាង ដែលត្រូវបានស្វែងរកដោយអ្នកលេងអ៊ីនធើណេត មនុស្សជាច្រើនជឿថា ពួកគេច្បាស់ជាមានទំនាក់ទំនងពិសេសជាមួយគ្នា។
វាជារឿងធម្មតាទេ សម្រាប់ Frédéric Arnault ក្នុងការតាមដានគណនីផ្ទាល់ខ្លួនរបស់ Lisa ហើយតែងតែចូលទៅឲ្យបេះដូង ព្រោះលោកក៏បាន Follow សមាជិកដទៃទៀតនៃ BLACKPINK ផងដែរ ប៉ុន្តែគ្រាន់តែលោកមានការយកចិត្តទុកលើ Lisa ជាង។ មួយវិញទៀត មិនត្រឹមតែបណ្ដើរជាមួយ Lisa ក្នុងព្រឹត្តិការណ៍សំខាន់ៗប៉ុណ្ណោះទេ Frédéric Arnault ក៏មានវត្តមានជាមួយ Lisa អំឡុងពេលនាងនៅទីក្រុងប៉ារីស ដែលជាកាលវិភាគឯកជនដែលមិនទាក់ទងនឹងការងារ។
យោងតាមអ្នកនិយមលេងអ៊ីនធើណេត ប្រសិនបើភស្តុតាងដែលថា Lisa ធ្វើដំណើរកម្សាន្តនៅប្រទេសក្រិក ជាមួយគ្រួសាររបស់ Frédéric Arnault គឺជាការពិត នោះមានន័យថា នាងបានចាប់ផ្តើមស្និទ្ធស្នាលជាមួយគ្រួសារខាងប្តីជាផ្លូវការហើយ។ ការធ្វើដំណើរជាមួយក្រុមគ្រួសាររបស់ Frédéric Arnault បង្ហាញថាទំនាក់ទំនងរបស់ Lisa ជាមួយបុរសម្នាក់នេះ ត្រូវបានគាំទ្រដោយគ្រួសារទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ ការរំពឹងទុកទាំងអស់អំពីទំនាក់ទំនងរបស់ Lisa និង Frédéric Arnault រហូតមកដល់ចំណុចនេះ មិនត្រូវបានបញ្ជាក់ទេ ហើយអ្នកទាំងពីរក៏នៅស្ងៀម។
ប្រភព៖ kenh14.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]