ភ្នំពេញ៖ ប៊ូសស្ត្រងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងផ្ដល់រង្វាន់ធំ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មាន ធ្វើឲ្យគ្រប់ជាតិសាសន៍បានស្គាល់ភាពខ្លាំងដ៏មហស្ចារ្យ នៃក្បាច់គុនខ្មែរ។ លើកនេះ ប៊ូសស្ត្រងធ្វើឲ្យគុនខ្មែរ ក៏ដូចជាប្រជាជនខ្មែរទាំងអស់មានមោទកភាពខ្លាំងណាស់ និងធ្វើឱ្យគុនខ្មែរល្បីរន្ទឺកក្រើកចារជាប្រវត្តិសាស្ត្រគុនខ្មែរ ថាគុនខ្មែរក៏មានការប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោលើទឹកដីមាតុភូមិអច្ឆរិយដែរ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៊ូសស្ត្រងធ្លាប់នាំយកគុនខ្មែរទៅកាន់ពិភពលោក ធ្វើឲ្យកក្រើកនៅទឹកដីទីក្រុងប៉ារីសប្រទេសបារាំងរួចមកហើយ ដែលធ្វើឲ្យបរទេសយ៉ាងច្រើនលើសលុប ជាពិសេសប៉ែកអឺរ៉ុបបានស្គាល់គុនខ្មែរ។

ធ្លាប់តែឃើញនៅប្រទេសគេដែលមានការរៀបចំប្រដាល់ប្រកួតដណ្ដើមឡាន តែឥឡូវនេះប៊ូសស្រ្តងធ្វើឱ្យស្រុកខ្មែរយើងមានហើយមិនឲ្យចាញ់បរទេសទេ គឺការប្រកួតគុនខ្មែរដណ្ដើមឡានខ្លាញ់គោពីប៊ូសស្ត្រង នៅសង្វៀន Boostrong Kun Khmer All Star ដែលនេះជាប្រវត្តិសាស្ត្រថ្មីលើកទីមួយក្នុងវិស័យគុនខ្មែរមានការប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេ ដែលមិនធ្លាប់មានក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ ដើម្បីបង្ហាញឱ្យគ្រប់ជាតិសាសន៍លើសកលលោកទទួលស្គាល់ថាខ្មែរខ្លាំងមិនអាចមើលស្រាលបានទេ។

រូបភាព

ដូច្នេះ តើកីឡាករគុនខ្មែររូបណានឹងជាប់ជាប្រវត្តិសាស្ត្រដណ្ដើមបានឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រងមុនគេ? សូមកុំភ្លេចចូលរួមលើកទឹកចិត្តព្រឹត្តិការណ៍ការប្រកួតគុនខ្មែរដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់ Boostrong Kun Khmer All Star ថ្ងៃទី ២២ ខែសីហា ខាងមុខនេះ ទាំងអស់គ្នាដើម្បីជាមោទកភាពប្រទេសយើង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]