ភ្នំពេញ៖ មហាជនដើរកម្សាន្តតាមដងទន្លេមុខរាជធានីភ្នំពេញនាំគ្នាឈរអ៊ូអរ ផ្អើលមើលព្រឹត្តិការណ៍ពិសេស ដែលនាំមកជូនដោយភេសជ្ជ: Thums up charged។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ថាំស៍ អាប់ ឆាច បានផ្សព្វផ្សាយសកម្មភាពច្នៃប្រឌិតជាបន្តបន្ទាប់ សម្រាប់យុវជនជំនាន់ក្រោយដែលមានថាមពលរស់រវើក និងមហិច្ឆតាខ្ពស់។ កម្មវិធីសំខាន់ៗមួយចំនួន ដែលជាផ្នែកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការអបអរសាទរនិមិត្តសញ្ញា ថាំស៍ អាប់ ឆាច មានដូចជា ក្បួនដង្ហែម៉ូតូធំដ៏អស្ចារ្យ ការសម្តែងប្លែកៗមិនធ្លាប់មាន និងការចាក់ភ្លេង EDM ការចូលរួមកម្សាន្តជាមួយ DJ ល្បីៗជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យ ថាំស៍ អាប់ ឆាច ទទួលបានការទទួលស្គាល់កាន់តែច្រើនពីសំណាក់យុវជនជំនាន់ថ្មី (Gen Z) ដែលជាជំនាន់ដែលចូលចិត្តរុករក ចូលចិត្តអ្វីដែលថ្មី បង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនប្រកបដោយទំនុកចិត្ត និងរស់នៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។

រូបភាព

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន កូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានចែករំលែកថា៖

«ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលពោរពេញដោយថាមពល រស់រវើក និងមហិច្ឆតាខ្ពស់។ ថាំស៍ អាប់ ឆាច ពង្រឹងទស្សនៈវិស័យរបស់ម៉ាកផលិតផលនេះ តាមរយៈការផ្តល់នូវការជំរុញថ្មីដល់យុវវ័យដែលមានភាពច្នៃប្រឌិត ផ្តល់ថាមពលស្រស់ស្រាយ និងអារម្មណ៍រំភើប ជារៀងរាល់ថ្ងៃ និងគ្រប់កម្មវិធី។ ការនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យមកឱ្យអតិថិជន ព្រមទាំងពង្រីកវិសាលភាពនៃប្រភេទផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ឲ្យអភិវឌ្ឍឈានឡើង ថែមមួយកម្រិតទៀត»៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
@reamchamroeun

♬ original sound - Ream Chamroeun
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]