ភ្នំពេញ៖ សកម្មភាពថតវគ្គដំបូងដ៏អស្ចារ្យនេះ ធ្វើឡើងនៅស្ទូឌីយោហង្សមាសដ៏ថ្មីស្រឡាង ខ្នាតអន្តរជាតិ ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ ផ្លូវ ៦០ម៉ែត្រ នៅថ្ងៃទី១១នេះ ថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ នេះ ចាប់ពីម៉ោង ១រសៀលតទៅ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអ្នកអាចចូលរួមដោយសេរី និងឥតគិតថ្លៃ ទស្សនាផ្ទាល់បានមុនគេ ពិសេសជាងគេ មានគ្រប់ការសម្ដែង មានទាំងការសម្តែងបែបព្រឺព្រួចដែលលោកអ្នកមិនធ្លាប់ឃើញ និងការសម្ដែងសិល្បៈជាច្រើនទម្រង់ នៅលើឆាកថ្មីដ៏ធំអស្ចារ្យជាងរដូវកាលមុនៗ ។

រូបភាព

អ្វីដែលរឹតតែពិសេសទៅទៀតនោះ សម្រាប់អ្នកដែលមានសមត្ថភាពចង់ចូលរួមប្រកួតក៏អាចចុះឈ្មោះនៅទីនោះភ្លាម បង្ហាញសមត្ថភាពភ្លាមៗផងដែរ ។ នៅចាំអីទៀត មិនទាន់ហួសពេលទេ សម្រាប់អ្នកដែលនៅមានភាពស្ទាក់ស្ទើរ មិនទាន់ហ៊ានបង្ហាញសមត្ថភាពចូលរួមប្រកួត លោកអ្នកអាចធ្វើការហាត់សម ដើម្បីបង្ហាញសមត្ថភាពទៅកាន់ពិភពលោកអោយគេបានស្គាល់ និងប្រកួតប្រជែងដើម្បីក្លាយជាម្ចាស់ជ័យលាភីសម្រាប់រដូវកាលទី៣ នេះ ៕

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]