អន្តរជាតិ៖ កាលពីថ្មីៗនេះ នៅលើកោះ Maui នៃរដ្ខហាវ៉ៃ សហរដ្ឋអាមេរិក មានហេតុការណ៍ភ្លើងឆេះព្រៃ ដែលបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង។ ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះទីក្រុងនៅលើកោះ Maui មានមនុស្សរស់នៅសរុបជាង ១៦៥,០០០នាក់ ដែលស្ថិតនៅកណ្តាលមហាសាគរប៉ាស៊ីហ្វិកនោះ។

គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ មនុស្សសរុប ៨០នាក់ហើយត្រូវបានគេអះអាងថា បាត់បង់ជីវិត ខណៈសត្វចិញ្ចឹមជាច្រើនដូចជា ឆ្កែ ឆ្មា និងសត្វបក្សីជាច្រើនប្រភេទទៀតផងដែរ ត្រូវបានប្រទះឃើញងា>ប់ ដោយសារភ្លើងឆេះព្រៃដុតបំផ្លាញទីក្រុង និងផ្សែងពុលយ៉ាងខ្មួលខ្មាញ់អស់រយៈពេល៤ថ្ងៃមកនេះ។

គួរបញ្ជាក់ថា អាកាសធាតុរាំងស្ងួត និងខ្យល់ក្តៅបោកបក់មិនឈប់ ដែលជាឥទ្ធិពលនៃបាតុភូត El Nino ទៅលើប្រជុំកោះ Hawaii នោះហើយ គឺជាកត្តាជំរុញឲ្យមានភ្លើងឆេះព្រៃ និងរីករាដាលដល់ទីប្រជុំជននៅលើកោះភ្នំភ្លើង Maui ដែលជាកោះធំទី ២ បន្ទាប់ពី Hawaii៕
ប្រភព៖ Cambo Space




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]