យល់ដឹង៖ នៅក្នុងសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ចំណែកឯ បរិបទមនុស្សរស់នៅក៏មានការបទបែនទៅតាមនឹងដែរ ជាពិសេស ការស្វែងរកគូស្នេហ៍ នេះតែម្ដង គេនិយមប្រើប្រាស់បណ្ដាញសង្គម ដើម្បីធ្វើការទំនាក់ទំនងគ្នា តាមរយៈការសន្ទនាគ្នាផ្ញើសារជាអក្សរ ដែលគេហៅថា ឆាត។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើសិនជាអ្នកមិនចេះវិធីឆាតយ៉ាងណា ដើម្បីធ្វើឲ្យភាគីម្ខាងទៀត គេចាប់អារម្មណ៍មកលើអ្នកទេនោះ គេច្បាស់ជាមិនឆ្លើយតបនឹងអ្នកនោះទេ។ ដូចនេះ យើងនឹងចែករំលែកវិធីសាស្ត្រឆាតសារទៅកាន់ មនុស្សដែលអ្នកតាមស្រឡាញ់ បានយ៉ាងមានប្រសិទ្ធភាព។

១. សារបែបរាក់ទាក់

ដំបូងអ្នកគ្រាន់តែផ្ញើសារបែបសាមញ្ញបំផុត សួស្ដី ឬ Hello បន្ទាប់មករងចាំគេឆ្លើយតបសិន ហើយអ្នកមិនត្រូវប្រើពាក្យញ៉ែគេភ្លាមនោះទេ វាអាចធ្វើឲ្យគេដឹងពីគោលបំណងអ្នកច្បាស់ពេក។ ដូចនេះ អ្នកត្រូវនិយាយយ៉ាងណាឲ្យសាមញ្ញ និង មិនបង្ហាញច្បាស់ពេកថា អ្នកចង់ញ៉ែគេ។

រូបតំណាង

២. Reply Story

បើសិនជាគេជាមនុស្សចូលចិត្តដាក់ Story នោះ វាជាឪកាសដ៏ល្អមួយរបស់អ្នកសម្រាប់ការតបទៅកាន់គេ បើសិនជាគេដាក់រូបភាព អ្នកត្រូវសរសើរបែបជាឃ្លា មិនគួរសរសើរខ្លីពេកនោះទេ។ ឧទាហរណ៍ សរសើរគេថា ដោយប្រៀបគេទៅនឹងតារាណាម្នាក់ អាចជាតារាកូរ៉េ នោះ វានឹងធ្វើឲ្យគេសប្បាយចិត្ត ចង់តបនឹងអ្នក។

រូបតំណាង

៣. ស្វែងរកចំណុចដូចគ្នា

ស្វែងរកចំណង់ចំណូលរបស់គេ ដែលដូចនឹងយើង ទើបពេលនិយាយគ្នា អ្នកអាចមានប្រធានបទនិយាយត្រូវគ្នា អាចជា តារាចម្រៀង រឿងភាគ ឬសកម្មភាពផ្សេងៗ បើសិនជាគេនិងអ្នកចូលចិត្ត Anime ទៀតនោះ ធានាថា អ្នកសំបូររឿងនិយាយគ្នាណាស់ ដែលជាចំណុចសំខាន់ ធ្វើឲ្យអ្នកកាន់តែជិតស្និទនឹងគេ។

៤. និយាយលេងសើច

ទោះបីអ្នកចង់តាមស្រឡាញ់គេពិតមែន តែអ្នកមិនត្រូវផ្ដោតតែញ៉ែមួយមុខនោះទេ អ្នកត្រូវចេះនិយាយលេងសើច ទើបធ្វើឲ្យគេចង់និយាយលេងជាមួយអ្នក ដោយមិនធុញទ្រាន់។

រូបតំណាង

៥. លើកទឹកចិត្ត

អ្នកត្រូវធ្វើជាមនុស្សម្នាក់ ដែលតែងតែសរសើរ និង លើកទឹកចិត្តគេ មិនថា គេធ្វើអ្វីមួយ តូចតាច ឬធំនោះទេ គេនឹងមានអារម្មណ៍ថា អ្នកផ្ដល់ភាពសំខាន់ និង ឲ្យតម្លៃទៅកាន់គេ។

៦.​ សារបែបផ្អែមល្ហែម

មកដល់ចំណុចនេះ អ្នកត្រូវតែចេះនិយាយផ្អែមល្ហែមដាក់គេ មិនមែនបែបជាគូស្នេហ៍តែម្ដងនោះទេ តែជាសារបែបខ្លី តែខ្លឹម ដូចជា ប្រាប់គេថា គេជាមនុស្សគួរឲ្យស្រឡាញ់ នៅពេលនិយាយបែបនេះ ឬពេលនិយាយបែបនោះ។ 

រូបតំណាង

៧. សារភាព

នៅពេលដែលអ្នកអាចសារភាពបាននោះ គឺពេលដែលគេបង្ហាញអារម្មណ៍ល្អមកកាន់អ្នក ឬ គេសួរអំពីអារម្មណ៍អ្នក វាជាឪកាសល្អ ដែលអ្នកគួរសារភាព។ ម៉្យាងទៀត កុំប្រញាប់សារភាពពេក ប្រសិនបើអ្នកមិនទាន់ព្យាយាមធ្វើឲ្យគេអាចស្រឡាញ់អ្នកបាន កុំព្យាយាមធ្វើតួកម្សត់ ឬអង្វរសុំក្ដីស្រឡាញ់ពីគេនោះទេ អ្នកត្រូវបង្ហាញពីភាពជឿជាក់ និង ភាពជាសុភាពបុរសឲ្យគេទុកចិត្តសិន ចាំសារភាព៕

រូបតំណាង

ប្រភព៖ JUANTY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]