សង្គម៖ ថ្មីៗនេះ មហាជនកំពុងតែមានការព្រួយបារម្ភ ពាក់ព័ន្ធការយកត្រីមួយប្រភេទនាំចូលមកកម្ពុជា ដែលវាអាចធ្វើឲ្យមានហានិភ័យខ្ពស់ទៅដល់បរិស្ថាន។ បើយោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា ត្រី Piranha ជាប្រភេទត្រីដែលមានធ្មេញមុតស្រួត មិនត្រឹមតែវាខាំមនុស្សនោះទេ វាក៏អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ។
ប្រភពបានប្រាប់ឲ្យដឹងថា ត្រី Piranha នេះ ពុំគួរនាំចូលមកកម្ពុជាទេ ព្រោះវាជាប្រភេទសត្វដែលអាចបន្ស៊ាំខ្លួនរបស់នៅក្នុងមជ្ឈដ្ឋានធម្មជាតិកម្ពុជាបានយ៉ាងងាយស្រួល។ ប្រសិនបើត្រីនេះត្រូវបានបោះបង់ឬរួចទៅក្នុងមជ្ឈដ្ឋានធម្មជាតិនោះយើងនឹងជួបវិនាសកម្មនៃប្រព័ន្ធអេកូឡូស៊ី យើងមិនសំដៅលើត្រីនេះដេញខាំមនុស្សទេ តែយើងកំពុងសំដៅលើ លទ្ធភាពនៃការបង្ករកំណើតនៃសត្វប្រភេទនេះ និង ភាពស្រដៀងគ្នានៃមជ្ឈដ្ឋានរស់នៅ នឹងធ្វើអោយសត្វនេះកើនឡើងយ៉ាងឆាប់រហ័ស បំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិរបស់យើង។
នៅប្រទេសថៃ ការនាំចូល ឬ ការចិញ្ចឹមត្រីប្រភេទនេះត្រូវផាកពិន័យ ចាប់ពី ១៥លានរៀលឡើងទៅ ឬ ជាប់ពន្ធនាគារ៦ខែ ឬ ទាំងផាកពិន័យ ទាំងជាប់ពន្ធនាគារ។ ដោយឡែកនៅប្រទេសវៀតណាមមានការហាមឃាត់តាំងពីឆ្នាំ១៩៩៨ តែនៅតែមានអ្នកលួចចិញ្ចឹមធ្វើជាអាហារ តាមដងទន្លេមេគង្គផ្នែកខាងក្រោម៕
ប្រភព៖ បុរាណាចារ្យ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]