យល់ដឹង៖ មនុស្សមួយចំនួន តែងតែប្រាថ្នាចង់បានរាងស្រឡូនស្អាត ពេញមួយតួខ្លួន ប៉ុន្តែអ្នកខ្លះមិនចង់សម្រកផ្នេកខាងលើនៃរាងកាយទេ តែបែរជាចង់ឲ្យតែភ្លៅរបស់ខ្លួនឯងស្រឡូន។
ភ្លៅស្រឡូនអាចធ្វើឲ្យនារីៗមានទំនុកចិត្តជាងមុន ព្រោះពេលចេញទៅក្រៅត្រូវស្លៀកខោខ្លី ឬសំពត់ខ្លីទៅ គឺឃើញជើងស្រឡូនគួរឲ្យទាក់ទាញ។ ខាងក្រោមនេះជាវិធីសាស្ត្រដែលជួយឲ្យភ្លៅអ្នកស្រឡូនស្អាត៖
១. ជិះកង់
ការជិះកង់ជាលំហាត់ប្រាណមួយដ៏ងាយស្រួល ព្រោះមនុស្សភាគច្រើនចេះជិះកង់ស្រាប់ហើយ។ អ្នកគ្រាន់តែចំណាយពេលជិះកង់ទៅខាងក្រៅ ឬមួយបើសិនអ្នកមិនសូវមានពេល គឺអាចចូលហាត់ប្រាណបែបធាក់កង់នៅក្នុងក្លិបហាត់ប្រាណនានាក៏បាន។
២. ប្រើប្រាស់ជណ្ដើរជើង
ជណ្ដើរជើងពិតជាអាចជួយឲ្យភ្លៅស្អាតនិងស្រឡូនបានយ៉ាងមានប្រសិទ្ធភាព គឺអ្នកគ្រាន់តែឡើងជណ្ដើរឲ្យបានយ៉ាងហោចណាស់បីជាន់ក្នុងមួយថ្ងៃគឺអាចដុតកាឡូរីក្នុងរាងកាយអ្នកផងនិងសម្រកភ្លៅអ្នកផង។ តើអ្នកដឹងទេថា ការឡើងជណ្ដើរធ្វើឲ្យអ្នកដុតកាឡូរីបានដល់ទៅ២៩៥ ក្នុងរយៈពេល៣០នាទី?
៣. ដើរលើឆ្នេរខ្សាច់
បើសិនអ្នកមានលំនៅដ្ឋានក្បែរឆ្នេរខ្សាច់ នោះអ្នកអាចសាកល្បងដើរតាមបណ្ដោយឆ្នេរបាន ដែលធ្វើឲ្យភ្លៅរបស់អ្នកស្រឡូនបាន ដោយអ្នកអាចចាប់ផ្ដើមដើរមួយថ្ងៃ២០នាទី និងបន្ថែមពេលជារឿយៗនាលើកក្រោយៗ។
៤. រាំ
ការរាំ គឺជាលំហាត់ប្រាណមួយដែរ ដែលមានការពត់ពែនខ្លួនសម្រួលសរសៃសសូង ហើយបើការរាំនោះប្រើជើងខ្លាំង គឺវារឹតតែអាចជួយឲ្យភ្លៅអ្នកស្អាត។ សាកល្បងរាំលេងបីបួនបទ ដោយផ្ដោតទៅលើការឈានជើង នោះអ្នកនឹងសង្កេតឃើញថាភ្លៅអ្នករាងមានរាងស្អាតស្រឡូនជាងមុន។
៥. លេងកីឡា
កីឡានាំមកនូវសុខភាព និងសាមគ្គីភាព មិនថាអ្នករវល់យ៉ាងណាក៏ដោយ គួរឆ្លៀតពេលលេងកីឡា ដែលផ្ដោតទៅលើការពង្រឹងសាច់ដុំភ្លៅ ដូចជាហែលទឹក, លេងកូនគោល, លេងបាល់ទាត់, រត់ប្រណាំង, លេងបាល់ទះ, ជិះកង់ ឬរាំជាដើម។
៦. ធ្វើលំហាត់ប្រាណបែប Cardio
លំហាត់ប្រាណបែប Cardio គឺផ្ដោតលើការជួយឲ្យសុខភាពបេះដូងល្អ និងរាងកាយអាចសម្រកគីឡូ តែវាក៏អាចជួយឲ្យភ្លៅអ្នកស្រឡូនស្អាតផងដែរ៕
ប្រភព៖: healthline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]