ហ្វីលីពីន៖ កាលពីថ្ងៃទី ១១ ខែសីហា​កន្លងទៅនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយ Marian Rivera បានប្រារព្ធ រៀបចំពិធីខួបកំណើតរបស់ខ្លួន គម្រប់អាយុ ៤០ យ៉ាងរីករាយ។

នៅក្នុងនោះដែរ ត្រូវបានគេដឹងថា ការរៀបចំនេះ បានធ្វើឡើងដោយក្រុមការងាររបស់នាង ដើម្បីអបអរដល់ថ្ងៃកំណើត ខណៈដែលតារា​សម្ដែង​ស្រីរូបនេះ បានទទួល​ផ្កា និង​ផ្លុំ​ទៀន កាត់​នំ​ជាមួយ​អ្នក​រាល់​គ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្វីត្បិតតែ Marian Rivera បានឈានចូលវ័យ ៤០ឆ្នាំមែន តែក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះ នៅតែមានភាពទាក់ទាញ និងស្រស់ស្អាត ជាមួយនឹងការស្លៀកឈុតបែបសាមញ្ញ ទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្ដាញសង្គម Instagram របស់តារាស្រីរូបនេះ ក៏ទទួលបាន ការអបអរសាទរ និងការជូនពរជាច្រើន ពីទស្សនិកជនក៏ដូចជា អ្នកគាំទ្រ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Marian Rivera
Marian Rivera
Marian Rivera
Marian Rivera និងស្វាមី
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]