កម្សាន្ត៖ ជុំវិញករណីធ្វើបាបខ្លួនឯង រហូតដល់ថ្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ពេលនេះ វីជេ អាណូ នៅមិនទាន់ដឹងខ្លួននៅឡើយ។ ចំណែកឯ មហាជននៅក្នុងបណ្ដាញសង្គម ក៏កំពុងតែមានការជ្រួលច្របល់ ពិភាក្សារ អ្នកខ្លះថាគ្រាន់តែសម្ដែង ឯអ្នកខ្លះទៀតក៏អាណិត និង លើកទឹកចិត្ត។

វីជេ អាណូ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ផេកមួយបានលើកយក វីដេអូមួយ នៅក្នុង កម្មវិធី V Talk Confession ដែលត្រូវបានគេប្រៀបប្រដូចរឿងរ៉ាវរបស់ វីជេ អាណូ ថាតើនេះ ជារឿងរ៉ាវរបស់នាងឬយ៉ាងណា។ យោងតាមប្រភពបានវែកញ៉ែកសង្កត់ធ្ងន់លើពាក្យថា សម្ពាធ ដែលត្រូវនឹងរឿងរបស់តារាស្រីរូបនេះ។

វីជេ អាណូ

ជាមួយគ្នានោះ គេចាប់អារម្មណ៍ត្រង់កន្លែងថា រស់នៅក្នុងនាម ជាសង្សារជាមួយបុរសកូនអ្នកទ្រព្យស្ដុកស្ដម្ភមួយរូប រហូតមានកូនជាចំណងដៃជាមួយគ្នា ហើយបានក្លាយជាកូនប្រសាស្រី អត់ខាន់ស្លា គ្មានតម្លៃ។ អ្វីៗល្អបានតែមួយពព្រិចភ្នែក ស្នេហាក៏ចាប់ផ្ដើមល្អក់កករ ជីវិតប្រៀបបីដូចសារិកាក្នុងទ្រុង។

វីជេ អាណូ

រហូតទ្រាំលែងបាន ចេញមកចិញ្ចឹមកូនម្នាក់ឯង គ្មានទីពឹងម្នាក់ណាសោះឡើយ ជាកូនកំព្រាម្ដាយឪពុកថែមទៀតបើមិនមែនជារបស់យើង ទោះខំចាប់ក៏មិនជាប់។ យ៉ាងណាមិញ នេះគ្រាន់ជាការមន្ទិលសង្ស័យបែបស្រពិចស្រពិល របស់បងប្អូនមហាជនមួយក្ដាប់តូច បានបញ្ចេញមតិខាងក្រោមវីដេអូ រីឯការពិតយ៉ាងណានោះ គេនៅមិនទាន់លាតត្រដាងនោះទេ៕

វីជេ អាណូ

ប្រភព៖ bayontelevision

ដើម្បីឲ្យកាន់តែច្បាស់​ សូមទស្សនាវីដេអូខាងក្រោមនេះ៖

@bayontelevision

ស្ដាយដែលជ្រើសរើសផ្លូវខុស កម្មវិធី "V Talk Confession" ផ្សាយជូនរាល់ថ្ងៃពុធ វេលាម៉ោង9យប់តទៅ #bayontv #vtalkconfession

♬ original sound - Bayontelevision
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]