ខេត្តកែប៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ មានករណីរថភ្លើងដឹកប្រេងមួយខ្សែបានធ្លាក់ផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ចេញមកមើលព្រោងព្រៀត។ តាមប្រភពបានឲ្យដឹងថា​ រថភ្លើងមួយខ្សែនេះ បានបែកកង់ បណ្ដាលឲ្យធ្លាក់ពីលើផ្លូវ បើកទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងនៅម្តុំខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប ដែលធ្វើឲ្យប្រជាពលរដ្ឋចេញមកមើល រីឯសមត្ថកិច្ចក៏ចេញមកជួយសម្រួលដល់រថភ្លើងផងដែរ។ បើយោងតាមរូបភាព យើងសង្កេតឃើញថា មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនោះ បើក្រឡេកមកមើលប្រជាពលរដ្ឋ អ្នកភូមិ អ្នកស្រុកវិញ នាំគ្នាយកធុង យកដប មកកើបយកប្រេងដែលរថភ្លើងចាក់ពេញវាលស្រែផងដែរ៕

ប្រភព៖ HPN TV LIVE 24h

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]