ថៃ៖ ផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម បន្ទាប់ពីឃើញមានមហាជនថៃនាំគ្នាទៅគោរពបូជា រូបសំណាក់ថ្មីមួយ ធ្វើពិធីយ៉ាងអធិកអធមនៅកណ្ដាលទីក្រុង។ ជាពិសេស រូបសំណាក់នេះ មានរូបរាងចម្លែក ប្រៀបដូចជាបិសាចជញ្ជក់ឈាម ដែលឃើញមានចង្កូមវែងៗ ហើយថែមទាំងមានស្លាបទៀតផង។

បើក្រឡេកមើលរាងជិតបន្ដិច រូបសំណាក់មួយនេះ ពិតជាគួរឲ្យខ្លាចប្រៀបដូចជាពពួកសភាវអាក្រក់អញ្ចឹងដែរ សូម្បីតែពណ៌ក៏ខ្មៅងងិត និងមានក្រចកដៃពណ៌ក្រហមឆ្អៅ។ បើយោងតាមខមិនរបស់មហាជនខ្មែរមួយរូបបានលើកឡើងថា នេះជា ព្រះគ្រូកាយកែវ មានចម្លាក់ចារអំពីលោកនៅលេីប្រាសាទបាយ័ននឹងអង្គរធំ។

ដោយមានរូបរាងជាមនុស្សលាយស្តេចបក្សីហង្សចង្គូមមាស ជាស្តេចគ្រូវេទមន្ត ជំនាន់ព្រះបាទជ័យវរ្ម័នទី៧ បច្ចុប្បន្នគេដាក់ងាអោយថាជា អារក្សអូសទាញលុយនឹងសំណាង។ មិនតែប៉ុណ្ណោះ គេបានបន្ថែមថា ចង់ជឿមិនជឿស្រេចតែលេីអ្នកទាំងអស់គ្នា រូបសំណាក់នេះ មានអ្នកគោរពអ្នកមានជំនឿដល់ចិនតៃវ៉ាន់ និង កូរ៉េ៕
ប្រភព៖ Mirror Mirror








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]