សុខភាព៖ ជីវិតមនុស្សម្នាក់ៗតែងតែមានឡើងមានចុះ បុគ្គលខ្លះចួបនឹងរឿងស្មុគស្មាញផ្ទួនៗពេកក៏ទៅជាតប់ប្រមល់ មានអារម្មណ៍មិនល្អ ព្រួយបារម្ភខ្លះ និងចាប់ផ្ដើមបាក់ទឹកចិត្ត។​ កាលណាដែលអ្នកមានអារម្មណ៍មិនល្អ ក្រៀមក្រំហួសហេតុពេក អ្នកគ្មានចិត្តចង់ធ្វើអ្វីទេ សូម្បីតែញ៉ាំអាហារមួយថ្ងៃបីពេល។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមុន អ្នកចូលចិត្តញ៉ាំណាស់ ឲ្យតែដល់ម៉ោងបាយ ដឹងតែញ៉ាំអស់ៗពីចាន ស្រាប់តែមួយរយៈនេះក្លាយជាអស់ចំណង់ញ៉ាំអាហារទៅវិញ ឲ្យតែឃើញបាយឲ្យតែឃើញអាហារ គឺគ្រវីក្បាលតែម្ដង ឯអ្នកខ្លះវិញឃើញបាយបែរជាចង់ក្អួតទៅវិញ។​ វិធីសាស្ត្រខាងក្រោមនេះជួយឲ្យអ្នកអាចបង្កើនចំណង់ញ៉ាំអាហារត្រឡប់មកវិញបាន៖

១. ញ៉ាំអាហារតិចៗតែឧស្សាហ៍ញ៉ាំ

បើអ្នកចង់បង្កើនចំណង់អាហារឡើងវិញ សាកល្បងញ៉ាំអាហារបន្តិចៗ តែឧស្សាហ៍ញ៉ាំ ដែលជួយឲ្យអ្នកមានភាពស៊ាំនឹងការញ៉ាំអាហារឡើងវិញ។ ការញ៉ាំបែបនេះក៏អាចជួយឲ្យអ្នកមិនហើមពោះនិងគ្មានអារម្មណ៍ហត់នឿយផងដែរ។​

២. ញ៉ាំអាហារសម្រន់ដែលមានជីជាតិ

ការញ៉ាំអាហារសម្រន់អាចលើកទឹកចិត្តឲ្យអ្នកបង្កើនចំណង់អាហារឡើងវិញបាន។ អ្នកគួរតែរក្សាទុកអាហារសម្រន់ឆ្ងាញ់ៗនៅក្នុងផ្ទះ តែមិនត្រូវដាក់វានៅក្បែរអាហារប្រចាំរបស់អ្នកទេ ដែលវាមើលទៅច្រើនពេកនិងធ្វើឲ្យអ្នកបាត់បង់ចំណង់អាហារ។​

រូបភាពតំណាង

៣. ញ៉ាំអាហារណាដែលអ្នកចូលចិត្ត

 ការញ៉ាំអាហារដែលអ្នកចូលចិត្ត អាចបង្កើនអារម្មណ៍រំភើបក្នុងការញ៉ាំរបស់អ្នកឡើងវិញ។ បើសិនជាអ្នកមិនចូលចិត្តសាឡាដ គឺកុំប្រឹងញ៉ាំវាអី ជំនួសមកវិញត្រូវញ៉ាំអាហារដែលខ្លួនធ្លាប់ចូលចិត្តខ្លាំង។​

៤. ដាក់ជាតិហឹរចូលក្នុងអាហារអ្នក

តើអ្នកដឹងទេថា រសជាតិហឹរជួយឲ្យអ្នកមានចំណង់ក្នុងការញ៉ាំ? ដូច្នេះបើសិនអ្នកធ្លាប់ចូលចិត្តញ៉ាំហឹរ អ្នកត្រូវដាក់ម្ទេសឬម្សៅម្ទេស ឬម្រេចក្នុងអាហាររបស់អ្នក ឬបើអ្នកមិនចេះញ៉ាំហឹរទេ សាកល្បងដាក់ម្រេចឬម្ទេសក្នុងបរិមាណតិចតួចដើម្បីឲ្យអណ្ដាតអ្នកទទួលរសជាតិប្លែកមាត់។​

រូបភាពតំណាង

៥. ហាត់ប្រាណឲ្យច្រើន

ការហាត់ប្រាណអាចជួយបញ្ចេញជាតិពុលចេញពីរាងកាយ ហើយក៏ធ្វើឲ្យអ្នកឆាប់សម្រកទម្ងន់ផងដែរ។ ជាទូទៅ ក្រោយអ្នកហាត់ប្រាណ គឺអ្នកបាត់បង់សារធាតុចិញ្ចឹមច្រើនដែលធ្វើឲ្យអ្នកឃ្លាន ដែលជាគន្លឹះដ៏ល្អមួយសម្រាប់អ្នកបាត់បង់ចំណង់អាហារ។​

៦. ធ្វើឲ្យការញ៉ាំមានភាពរីករាយនិងរំភើប

ជួនកាលបរិយាកាសនៃការញ៉ាំដដែលៗអាចធ្វើឲ្យអ្នកបាត់បង់ចំណង់អាហារ ដូច្នេះអ្នកត្រូវចេះផ្លាស់ប្ដូរបរិយាកាស។ បើសិនជាអ្នកមិនសូវបានចេញទៅខាងក្រៅទេ សាកល្បងទៅញ៉ាំអាហារពេលថ្ងៃត្រង់ឬពេលល្ងាចនៅខាងក្រៅវិញ ឬបបួលមិត្តភក្តិមកញ៉ាំអីជុំគ្នា ហើយអ្នកក៏អាចចំអិនម្ហូបជាមួយពួកគេផងដែរ។​

រូបភាពតំណាង

៧. ផឹកទឹក

ការផឹកទឹកអាចជួយសម្រួលដល់ប្រព័ន្ធរំលាយបានល្អខ្លាំងណាស់ ដូច្នេះអ្នកត្រូវព្យាយាមផឹកទឹកឲ្យបានច្រើន តែមិនត្រូវផឹកច្រើនពេកទេមុនពេលញ៉ាំអាហារនិងអំឡុងពេលញ៉ាំអាហារ។​

៨. ដាក់អាហារក្នុងចានរាងធំ

ការញ៉ាំនៅក្នុងចានធំៗ ជាចិត្តសាស្ត្រមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកញ៉ាំបានតិ​ចដូច្នេះអ្នកប្រាកដជាប្រឹងញ៉ាំបន្ថែម ប៉ុន្តែអ្នកមិនត្រូវដាក់បាយឬអាហារពេញចានធំនោះទេ។​

រូបភាពតំណាង

៩. កុំផឹកភេសជ្ជៈផ្សេងៗអំឡុងពេលញ៉ាំ

ការផឹកភេសជ្ជៈផ្សេងៗ អំឡុងពេលញ៉ាំអាចធ្វើឲ្យអ្នកឆាប់ឆ្អែត ដែលធ្វើឲ្យគ្មានកន្លែងសម្រាប់ផ្ទុកអាហារ ដូច្នេះអ្នកត្រូវញ៉ាំអាហាររហូតដល់អស់ហើយសឹមផឹកភេសជ្ជៈអស់នោះជាក្រោយ៕  

ប្រភព៖: spoonuniversity

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]