សម្ផស្ស៖ សក់ជាសរីរាង្គមួយដ៏សំខាន់ របស់មនុស្សដើម្បីឲ្យមើលទៅកាន់តែមានសម្រស់ស្រស់ស្អាតនិងទាក់ទាញ។ ជាទូទៅ មនុស្សស្រីត្រូវការថែទាំសក់ជាងមនុស្សប្រុសទៅទៀតដោយសារតែសក់មនុស្សស្រីវែង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះក៏និយមលាបពណ៌ជាប់រហូត ធ្វើឲ្យសុខភាពសក់ចុះខ្សោយ ឬអាចឈានដល់ការឆេះជាដើម ឯអ្នកខ្លះទៀតក៏កាត់សក់ឲ្យខ្លីដោយសារអារម្មណ៍មួយឆាវ តែក៏មកអង្គុយស្ដាយក្រោយវិញព្រោះចង់បានសក់វែងត្រឡប់មកវិញ។​ យ៉ាងណាមិញ មានវិធីខ្លះៗអាចជួយឲ្យសក់ឆាប់ដុះវែងនិងមានសុខភាពល្អដូចជា៖

១. តម្រឹមសក់ឲ្យញឹកបន្តិច

មានដែលសង្កេតទេថាកាន់តែតម្រឹមសក់ គឺសក់នោះកាន់តែដុះវែងលឿន ដោយសារការតម្រឹមសក់អាចកាត់សក់ដែលបែកចុងចោលឲ្យអស់ ធ្វើឲ្យវាលូតលាស់មកកាន់តែស្អាតនិងមានសុខភាពល្អ។​

រូបភាពតំណាង

២. ញ៉ាំអាហារសម្បូរវីតាមីន

មិនមែនតែសក់ទេ រាងកាយមនុស្សទាំងមូលក៏ត្រូវការវីតាមីនដែរ ដោយវីតាមីនមាននៅក្នុងអាហារ បន្លែផ្លែឈើដែលយើងញ៉ាំរាល់ថ្ងៃនោះ។ ដើម្បីឲ្យសក់ឆាប់ដុះលឿន អ្នកគួរញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីន ដូចជាត្រី សណ្ដែក... ជាដើម ព្រោះអ្នកដែលមិនសូវញ៉ាំអាហារសម្បូរប្រូតេអ៊ីនច្រើនតែជ្រុះសក់។​

៣. លាបសេរ៉ូមវីតាមីនសម្រាប់សក់ ឬក៏លេបវីតាមីនជំនួយដល់សក់

បើសិនជាអ្នកមិនសូវបានញ៉ាំអាហារសម្បូរប្រូតេអ៊ីនគ្រប់គ្រាន់ទេ សាកល្បងប្រើប្រាស់ផលិតផលដូចជាសេរ៉ូមវីតាមីនសម្រាប់ជំនួយដល់សក់ ឬលេបវីតាមីនជំនួយដល់សក់ ដែលជាទូទៅវីតាមីនជំនួយដល់សក់មានដូចជា វីតាមីន A, C , E ជាតិស័ង្កសី , ជាតិដែក និងអូមេហ្កា៣ជាដើម។​

៤. កុំសូវកក់សក់ញឹកពេក តែត្រូវផ្ដល់សំណើមដល់សក់

បើសិនជាអ្នកកក់សក់រាល់ថ្ងៃ គឺវាអាចផ្ដល់ផលប៉ះពាល់មកលើសក់ ជាជាងផ្ដល់ផលល្អ ដោយជាទូទៅ អ្នកត្រូវកក់សក់តែ២ទៅ៣ដងទេ ក្នុងមួយសប្តាហ៍ ដើម្បីឲ្យជាតិប្រេងលើសក់ពីធម្មជាតិជួយផ្ដល់សំំណើមដល់សក់ និងជួសជុលខ្លួនឯង។ អ្នកក៏ត្រូវបន្ទន់សក់ផងដែរ ​ដើម្បីជួយឲ្យសុខភាពសក់រឹងមាំ។

រូបភាពតំណាង

​ ៥. ឈប់ ឬផ្អាកលាបសក់

សារធាតុនៅក្នុងថ្នាំលាបសក់សុទ្ធតែមានជាតិគីមីដែលធ្វើឲ្យសក់ខូច ឬបែកចុង ដូច្នេះអ្នកត្រូវតែឈប់ឬផ្អាកលាបសក់មួយរយៈពេលធំដើម្បីឲ្យវាត្រឡប់មកមានសុខភាពល្អឡើងវិញ។​

៦. កុំសូវឲ្យសក់ត្រូវកម្ដៅចេញម៉ាស៊ីនគាប ឬមូរពេក

សូមអ្នកឈប់គាបសក់ឬមូរសក់ជារៀងរាល់ថ្ងៃ ព្រោះកម្ដៅចេញពីម៉ាស៊ីនអស់ទាំងនោះអាចធ្វើឲ្យខូចសក់ តែបើសិនអ្នកអត់គាបសក់មិនបាន អ្នកត្រូវបន្ថយសីតុណ្ហភាពនៅក្នុងម៉ាស៊ីន។​

៧. សិតសក់ជាប្រចាំ

អ្នកខ្លះចូលគេងទាំងមិនបានសិតសក់ ឬក៏មួយថ្ងៃសិតសក់បានតែម្ដងគត់ ដូច្នេះចាប់ពីពេលនេះទៅ អ្នកត្រូវសិតសក់ឲ្យបានច្រើន ដើម្បីឲ្យជាតិប្រេងលើស្បែកក្បាលផ្ដល់សំំណើមដល់សរសៃសក់អ្នក។​

រូបភាពតំណាង

៨. ងូតទឹកត្រជាក់ និងថែទាំស្បែកក្បាល

ការងូតទឹកក្ដៅធ្វើឲ្យជាតិទឹកក្នុងខ្លួនអ្នកបាត់បង់ និងប៉ះពាល់ដល់សក់របស់អ្នកដែរដូច្នេះគួរប្រើទឹកត្រចៀកពេលកក់សក់ឬលាងសក់ ហើយត្រូវសម្អាតស្បែកក្បាលឲ្យបានល្អ ដោយប្រើប្រាស់ដៃទាំងពីរម៉ាស្សាថ្នមៗនៅលើនោះ។​ ៩. ចៀសវាងកុំឲ្យសក់ជ្រុះដោយសារការជំពាក់

បើសិនសក់អ្នកជំពាក់ខ្លាំង គឺត្រូវសិតសក់មុនពេលកក់សក់ និងហាមសិតពេលវាកំពុងតែសើម ព្រោះសក់ងាយនឹងជ្រុះណាស់បើសិនវាជំពាក់ពេលសើម។​

១០. គេងលើស្រោមខ្នើយធ្វើពីសូត្រ

អ្នកអាចប្ដូរស្រោមខ្នើយពីកំណាត់ធម្មតា មកជាស្រោមខ្នើយបែបសូត្រ ដោយវាអាចជួយឲ្យសក់មិនសូវជំពាក់៕

រូបភាពតំណាង

ប្រភព៖: goodhousekeeping

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]