ថៃ៖ ប្រិយមិត្តដែលជាអ្នកនិយមតាមដាន តារាថៃ ច្បាស់ជាដឹងហើយថា តារាសម្ដែងក៏ល្បីល្បាញមួយគូកំពុងតែជិតចូលរោងការនាពេលឆាប់ៗនេះហើយ។ នៅសល់តែ២៩ថ្ងៃទៀតតែប៉ុណ្ណោះ តារាស្រី Kimberley និង Mark Print នឹងក្លាយជាគូស្វាមីភរិយាស្របច្បាប់ហើយ។
ជាពិសេស ក្រឡេកមកមើលរូបថត Pre-Wedding របស់តារាប្រុសស្រីនេះវិញ ផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើបជំនួស។ នៅក្នុងនោះ Kimberley បានបង្ហាញរូបរបស់ខ្លួន និង គូដណ្ដឹង នៅក្នុងឈុតកូនក្រមុំកូនម្លោះ យ៉ាងស្រស់សង្ហា ថតរូបបែបសាមញ្ញៗ ប៉ុន្ដែគ្រាន់តែឃើញក៏មានក្ដីសុខដែរ។
មិនតែប៉ុណ្ណោះ តួឯកស្រីរូបនេះ បានសរសេរខេបសិនថា ខ្លួនសឹងមិនអាចទន្ទឹងរងចាំថ្ងៃរៀបការជាមួយ Mark ដែលរាប់ពីម្សិលមិញគឺនៅ ៣០ថ្ងៃទៀត។ គួរបញ្ជាក់ផងដែរថា ថ្ងៃអាពាហ៍ពិពាហ៍របស់តារាសម្ដែងគូនេះ គឺនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕
ប្រភព៖ Kimberley Anne Woltemas
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]