កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ម៉ៃយ៉ា កំពុងតែពពោះកូនដំបូង។ ជាពិសេស បើទោះបីជាពពោះយ៉ាងណាក្ដី គេឃើញ តារាស្រីរូបនេះ នៅតែមមាញឹកនឹងការងារសិល្បៈរបស់ខ្លួនដដែល។

ថ្មីៗនេះ តារាស្រីកូនកាត់ អាល្លឺម៉ង់រូបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដ៏ស្រស់ស្អាតរបស់ខ្លួន។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ ម៉ៃយ៉ា បានបង្ហោះរូបប៉ុន្មានសន្លឹក ក្នុងឈុតខ្មៅ មើលសឹងមិនដឹងថានាងកំពុងពពោះ៨ខែ។

នៅក្នុងនោះ តារាស្រីរូបស្រស់ បានស្លៀកពាក់ឈុត ពណ៌ខ្មៅ ជាមួយនឹងអាវក្រៅក៏ ពណ៌ខ្មៅទៀត ទាក់ទាញមែនទែន។ មិនតែប៉ុណ្ណោះ បើក្រឡេកមើលការផាត់មុខវិញ ម៉ៃយ៉ា តែងមុខបែបកាចៗ ត្របកភ្នែកពណ៌ខ្មៅ រីឯបបូមាត់វិញ លេបក្រេមពណ៌ខ្មៅ តែងខ្លួនស្ទាវមិនធម្មតានោះទេ៕
ប្រភព៖ Oun Ya Angel



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]