កំពង់ធំ៖ កាលពីពេលថ្មីៗនេះ មានគ្រោះថ្នាក់ឆេះ រថយន្តឈ្នួល នៅតាមផ្លូវ ៦២ ពីខេត្តកំពង់ធំ ទៅ ខេត្តព្រះវិហារ ដែលបណ្ដាលឲ្យមានអ្នករងគ្រោះរបួសមួយចំនួន និងមានអ្នកបា.ត់.បង់ជីវិតផងដែរ។

ជាមួយគ្នានេះ ក្រោយមានហេតុការណ៍នេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានបង្ហោះបង្ហាញចិត្តអាណិតអាសូរដល់ជនរងគ្រោះ និងបានប្រកាសសុំជំនួយដោយឲ្យមហាជនវេរលុយទៅកាន់គណនីធនាគាររបស់ខ្លួន។ ហើយគ្រប់គ្នាក៏បានវេរទៅជននោះជាច្រើន ព្រោះក្ដីអាណិតអាសូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែស្របគ្នានេះ កាលពីល្ងាចម្សិលមិញ ស្រាប់តែខាងមន្ទីរបង្អែកខេត្តកំពង់ធំ បានបង្ហោះថា គណនីជនឆ្លៀតឪកាសនេះ បង្ហោះព័ត៌មានមិនពិត និងបញ្ជាក់ថា ជាការបោកប្រាស់ប៉ុណ្ណោះ និងបានទទួចសុំឲ្យមហាជនឈប់បរិច្ចាគលុយទៅកាន់គណនីហ្វេសប៊ុកនោះទៀតអី៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]