កម្សាន្ត៖ ថ្មីៗនេះ គ្រូបង្រៀនភាសាបរទេសម្នាក់ ដែលត្រូវបានគេស្គាល់ថា Teacher Michael បានបង្ហោះវីដេអូសារបំភ្លៃការពិតពីប្រវត្តិសាស្ត្រខ្មែរនៅក្នុងបណ្ដាញសង្គម TikTok។ កន្លងមកបុគ្គលរូបនេះ ធ្លាប់បានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលប៉ុន្មានឆ្នាំ ហើយលោកក៏បានប្ដូរទៅរស់នៅឯប្រទេសកំណើតខ្លួនវិញ។

Teacher Michael
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីលោកចាកចេញពីទឹកដីប្រទេសកម្ពុជាត្រឡប់ទៅស្រុកកំណើតវិញ លោកហាក់ដូចជាមានរឿងមិនសប្បាយចិត្តជាច្រើនមកកាន់ប្រទេសកម្ពុជា ដោយខ្លួនតែងតែនិយាយមិនល្អ បង្កាច់បង្ខូច និង សម្ដីវាយប្រហារមកកាន់ខ្មែរឥតឈប់ឈរ។ 

Teacher Michael

អ្វីដែលធ្វើឲ្យមហាជនខ្មែរទ្រាំមិនបាននឹងទង្វើបែបនេះគឺ Teacher Michael បាននិយាយបំភ្លីប្រវត្តិសាស្ត្រខ្មែរ និងប្រមាថដោយមិនក្រែងរអា ធ្វើជាវីដេអូបង្ហោះនៅក្នុងបណ្ដាញសង្គមទៀតផង។ បុគ្គលរូបនេះ បានថា អង្គរវត្តជារបស់ថៃ នំបញ្ចុកខ្មែរ ជាប្រភេទហ្វឺររបស់ វៀតណាម និងចុងក្រោយថានារីថៃ និងវៀតណាមស្អាតជាងខ្មែរដាច់។

Teacher Michael

សូមបញ្ជាក់ផងដែរថា គណនីរបស់ Teacher Michael បានដាក់ Private ហើយ ដូចនេះ យើងមិនមានវីដេអូបង្ហាញនោះទេ មានតែរូបភាពខ្លះៗដូចខាងក្រោមនេះ៖ 

Teacher Michael
Teacher Michael

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]