ស្នេហា៖ នៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ គឺតែងតែមានពេលវេលាដែលយើងលួចស្រលាញ់នរណាម្នាក់ ហើយចង់បានគេមកធ្វើជាគូស្នេហ៍។ អារម្មណ៍លួចស្រលាញ់គេម្នាក់ឯងគឺវេទនាណាស់ តែក៏មានក្ដីសុខណាស់ដែរ ពេលមនុស្សដែលយើងលួចស្រលាញ់ចាប់អារម្មណ៍យើង។
យ៉ាងណាមិញ គ្រប់ការលួចស្រលាញ់គេម្នាក់ឯងទាំងអស់មិនមែនសុទ្ធតែជោគជ័យទេ អ្នកខ្លះក៏បានគេមកធ្វើជាគូស្នេហ៍មែន តែអ្នកខ្លះទៀតក៏បរាជ័យ ព្រោះសុខៗមនុស្សដែលអ្នកលួចស្រលាញ់បែរជាមានគូស្នេហ៍បាត់។ ដូច្នេះ នេះជាវិធីសាស្ត្រកាត់ចិត្តពីមនុស្សដែលយើងលួចស្រលាញ់ដ៏មានប្រសិទ្ធិភាព៖
១. គិតទៅថាគេគ្រាន់តែជាមនុស្សធម្មតា
គ្មានអ្វីអស្ចារ្យឡើយជាធម្មតាទេ នៅពេលអ្នកលង់ស្រលាញ់នរណាម្នាក់ អ្នកមើលឃើញថាមនុស្សម្នាក់នោះពិតជាអស្ចារ្យខ្លាំងណាស់ មិនថាគេធ្វើអីក៏មើលទៅឡូយក្នុងខ្សែភ្នែកអ្នក ហើយអ្នកចាត់ទុកគេជានិមិត្តរូបមួយ។ អ្នកចាប់ផ្ដើមស្រមើស្រមៃដល់ពេលវេលាល្អៗដែលមានជាមួយគេ អ្នកស្រមៃថាគេជាបុរសដ៏ល្អឥតខ្ចោះ ប្រៀបដូចព្រះអង្គម្ចាស់ក្នុងរឿងនិទាន ដូច្នេះចំណុចនេះ អ្នកត្រូវគូសវាសការស្រមើស្រមៃនោះចោលឲ្យអស់ហើយសម្លឹងមើលគេក្នុងផ្លូវនៃការពិត។ អ្នកត្រូវស្វែងរកចំណុចអាក្រក់របស់គេ ដើម្បីបំបាត់ភាពជ្រួលជ្រើមក្នុងអារម្មណ៍។ ការពិតទៅ គេគ្មានអ្វីពិសេសទេ គឺគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។
២. កត់ត្រា ពីចំណុចបៃតង និង ក្រហមរបស់គេ
ចំណុចបៃតងក្នុងន័យនេះគឺចំណុចល្អ ហើយចំណុចក្រហមចំណុចអាក្រក់... សូមអ្នកស្វែងរកភាពល្អនិងអាក្រក់របស់គេហើយកត់ត្រាវា ដើម្បីវែកញែក ព្រមទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន នៃការដែលអ្នកលួចស្រលាញ់គេម្នាក់ឯង។៣. ព្យាយាមបញ្ចៀសកុំទាក់ទងគេ
ដើម្បីកាត់ចិត្តពីមនុស្សដែលអ្នកលួចស្រលាញ់ គឺអ្នកត្រូវតែព្យាយាមកុំទៅបង្ហាញមុខឲ្យគេឃើញ និង កុំទាក់ទងទៅគេមិនថាផ្លូវណាក៏ដោយ ដូចជាកុំទៅកន្លែងដែលគេតែងតែទៅ កុំទាក់ទងគេនៅលើបណ្ដាញសង្គម។
៤. ត្រូវយកខ្លួនឯងជាទី១ជានិច្ច
អំឡុងពេលអ្នកកាត់ចិត្តពីមនុស្សដែលអ្នកលួចស្រលាញ់ អ្នកត្រូវយកខ្លួនឯងជាទី១ជានិច្ច និងបង្វែរចំណាប់អារម្មណ៍មកមើលថែខ្លួនឯង ជូនខ្លួនឯងទៅណាដែលខ្លួនឯងចង់ទៅ ឬ ចង់ទៅទិញអីដែលខ្លួនចង់ទិញ និងត្រូវប្រាកដចិត្តថាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត របស់អ្នកគឺល្អ។
៥. រៀនទទួលយកចំណុចនេះ
អ្នកត្រូវបើកចិត្តនិយាយជាមួយខ្លួនឯង និងទទួលស្គាល់ថាអ្នកមិនអាចនៅជាមួយគេបានទេ។ អ្នកត្រូវសម្លឹងមើលការពិតជជាងផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយឲ្យខ្លួនឯង។ បើសិនជាអ្នកនៅគិតថា អ្នកនឹងរង់ចាំរហូតដល់គេបែកពីសង្សារឬគូស្នេហ៍របស់គេនោះ សូមអ្នកចងចាំថាអ្នកមានតម្លៃខ្ពស់ណាស់ សមគួរនឹងបានទៅមានមនុស្សល្អដែលស្រលាញ់អ្នកខ្លាំង។
៦. ចេញទៅជួបមនុស្សថ្មីៗ
អ្នកត្រូវរៀនផ្ដល់ឱកាសដល់ខ្លួនឯងក្នុងការចួបមនុស្សថ្មីៗ និងរៀនចងមិត្តជាមួយអ្នកផ្សេង ដែលមានគំនិតនិងចំណង់ចំណូលចិត្តស្រដៀងនឹងអ្នក។ អ្នកណាទៅដឹងទៅ ចួនកាល អ្នកអាចចួបអនាគតគូស្នេហ៍របស់អ្នកក៏ថាបាន!៧. និយាយថាទេ ចំពោះអ្នកមិនច្បាស់លាស់នឹងអ្នកអ្នកត្រូវស្គាល់ពីតម្លៃខ្លួនឯង និងឆ្លើយថាទេចំពោះបុរសឬនារីណាដែលមិនច្បាស់លាស់ជាមួយអ្នក។ បើសិនមនុស្សម្នាក់នោះគ្រាន់តែចង់ចូលមកលេងសើចនឹងអ្នក សូមចាកចេញពីគេនិងស្វែងរកជម្រើសថ្មីទៀត៕
ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]