ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានចូលដក់វគ្គដ៏ថ្មីមួយដែលពុំធ្លាប់មានពីមុនមកគឺវគ្គ Knockouts

បេក្ខនារីដែលមានសំឡេងធ្ងន់ខ្ពស់ពីរោះអាចបត់បែនបានគ្រប់ចង្វាក់ គឹម សុវណ្ណ បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងវគ្គថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្លាស់ប្តូរពីការច្រៀងជាភាសាបរទេសអស់ពីរវគ្គកន្លងមក ពេលនេះបេក្ខនារី គឹម សុវណ្ណ បានសម្រេចយកបទជាភាសាជាតិ ឡើងមកប្រកួតប្រជែង ហើយលទ្ធផលគឺពិតជាអស្ចារ្យសម្រាប់បេក្ខនារីរូបនេះ ដោយទទួលបានការស្ញើចសរសើរមិនដាច់ពីមាត់ពី Coach ទាំង៤តែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

https://youtu.be/sEH2OJQET2g

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]