កម្សាន្ត៖ ពិតជាគួរឲ្យរំជួលចិត្តនូវរឿងរ៉ាវរបស់លោកអ៊ុំម្នាក់ ដែលត្រូវបានគណនីហ្វេនប៊ុកផេករបស់ វត្តសិរិសាគរ ដូនស្ដើង បានចែករំលែកនូវវីដេអូ ធ្វើឲ្យមហាជនកើតក្ដីអាណិតទៅកាន់អ៊ុំប្រុសម្នាក់នេះជាខ្លាំង។ នៅក្នុងនោះ គេបានរៀបរាប់ថា លោកអ៊ុំបានជិះម៉ូតូដឹកអេតចាយ មកខ្ចីលុយព្រះសង្ឃចំនួន៤ម៉ឺនរៀល ដោយហេតុថា ជីវភាពខ្វះខាតពេក។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ លោកអ៊ុំបានសន្យាថានឹងសងវិញ នូវ៥ថ្ងៃក្រោយ លុះដល់ថ្ងៃលោកអ៊ុំយកលុយទៅសងព្រះសង្ឃវិញ ដោយមិនឲ្យខកសន្យា ដែលនេះបញ្ជាក់ពីការគោរពសច្ចៈ បើទោះបីជាលោកក្រក្សត់យ៉ាងណាក៏ប្រកាន់នូវភាពស្មោះត្រង់ ដែលមនុស្សមួយចំនួនធ្វើមិនបានដូចអ៊ុំប្រុសនោះទេ។

រូបភាព

អ្វីដែលធ្វើឲ្យមហាជនរំជួលចិត្តទៀតនោះគឺ ពេលយកទៅមកសងវិញ ព្រះសង្ឃ មានចិត្តសណ្ដោសប្រណី មិនយកលុយវិញនោះទេ​ ថែមទាំងប្រគល់ថវិកា និង ចំណីចំណុកមួយចំនួនទៅកាន់ លោកអ៊ុំ ទុកគ្រាន់ពិសារ ដោះស្រាយជីវភាពថែមទៀតផង៕

រូបភាព

ប្រភព៖ វត្តសិរិសាគរ ដូនស្ដើង

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]