បាត់ដំបង៖ កាលពីថ្ងៃអាទិត្យ ទី ១៣ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៧ និង ៥០នាទី សមត្ថកិច្ចនៅស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងស្នងការរងផែនការងារ ប្រឆាំងការជួ«ញ«ដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ក្រុមយុវជនក្មេងៗទើបតែអាយុ ១៦-១៧ ឆ្នាំ មួយក្រុមមានគ្នាចំនួន ០៨នាក់ ពាក់ព័ន្ធក្នុងករណីផលិតរូបភាពអា.ស.អា.ភាស (លួច«ថ«តរូបជនរ«ង«គ្រោះ) និងចែកចាយរូបភាពនោះជាសាធារណៈក្នុងបណ្តាញសង្គម។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៨ និង ៣០ នាទី នៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនារីជាជនរ«ងគ្រោះ ដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន ០៥ នាក់ ដើម្បីរៀនសូត្រក្នុងមូលដ្ឋានខាងលើ បានប្រទះឃើញរូបភាព (អា«ក្រា«ត«កាយ) របស់ពួកខ្លួន ត្រូវបានចែកចាយក្នុង បណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជន រ«ង«គ្រោះកំពុងងូតទឹក ក្នុង បន្ទប់ទឹក នៃបន្ទប់ជួលស្នាក់ នៅរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា នៅពេលនេះដែរ ករណីដ៏នឹកស្មានមិនដល់នេះ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងនិងបញ្ជូនជនសង័្សយ រួមទាំងវត្ថុតាងពាក់ព័ន្ធ ទៅកាន់ផ្នែកជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់រួចរាល់អស់ហើយ៕
អានព័ត៌មានលម្អិតក្នុងរូបខាងក្រោម៖
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]