ថៃ៖ សម្រាប់តារាស្រី Aum Patchrapa នៅតែមានល្បីល្បាញ និងស្ថិតក្នុងអារម្មណ៍របស់ហ្វេនៗជាច្រើន ព្រមទាំងបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសកម្មភាពប្រចាំថ្ងៃរបស់តារាស្រី បើទោះបីជាបច្ចុប្បន្ន ការងារសិល្បៈរបស់នាង ត្រូវបានកាត់បន្ថយខ្លះក៏ដោយ។
យ៉ាងណាមិញ ថ្មីៗនេះវិញ តារាស្រីរូបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍សាជាថ្មី បន្ទាប់ពី មានការទម្លាយពីកិច្ចសន្យារបស់នាង ដោយបានបង្ហើបថា ប៉ុស្ដិ៍លេខ ៧ នឹងចេញកិច្ចសន្យាឱ្យ តារាស្រី Aum ក្នុងតម្លៃរហូតដល់ ២០ លានបាត(ប្រហែល ៥៦ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ ជាមួយនឹងតម្លៃយ៉ាងច្រើនបែបនេះ តារាស្រី Aum ថែមទាំងទទួលបានសិទ្ធិពិសេស និងលក្ខខណ្ឌផ្សេងៗ ដូចជា ធ្វើជាឯកអគ្គរដ្ឋទូតរបស់ប៉ុស្តិ៍លេខ៧ ដែលចុះកិច្ចសន្យាជាង២០លានបាតនេះ ធ្វើសកម្មភាពលើគម្របប្រតិទិនឆានែលជារៀងរាល់ឆ្នាំ មិនចាំបាច់សម្ដែងរឿង មិនចាំបាច់ចេញមុខលើប៉ុស្តិ៍ទូរទស្សន៍ អាចជ្រើសរើសតួឯកប្រុសដោយខ្លួនឯង និងអាចជ្រើសរើសអ្នករៀបចំក្រុម តាមដែលអ្នកចូលចិត្ត ដោយខ្លួនឯងបាន៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]