កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបភាពថ្មីចុងក្រោយ នៅលើបណ្ដាញសង្គម របស់ តារាចម្រៀងស្រី Park Bom បានបង្កការភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញមុខមាត់របស់នាង។  

ក្នុងនោះដែរ តារាស្រី Park Bom បានបង្ហោះរូបថតមួយសន្លឹក នៅលើ Instagram ដោយបានពាក់រ៉ូបពណ៌ខៀវ ទម្លាក់សក់ ខណៈដែលរូបថតមួយនេះ បានបង្ហាញពីរូបរាងសម្រស់យ៉ាងភ្ញាក់ផ្អើល អម​ជាមួយ​នឹង​សារសរសេរ​យ៉ាង​ខ្លី​ថា​ «​សួស្តី នេះ​គឺBom»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រូបថត​នេះ ​បាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​អ៊ីនធឺណិត ដោយ​ភាគ​ច្រើន​ អ្នកគាំទ្រមាន​ការចាប់អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ ចំពោះ​រូបរាង​របស់នាង ខណៈមានមតិជាច្រើននៅលើ Twitter បាននិយាយថា ពួកគេមើលសឹងតែមិនស្គាល់ថាជា Park Bom នោះទេ ប្រសិនបើមិនបានប្រាប់ថា នេះគឺជានាង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Park Bom
Park Bom
Park Bom
Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]