កំពង់សោម៖ តាមរយៈវីដេអូមួយ ដែលគណនីហ្វេសប៊ុកមានឈ្មោះថា Sothy Bun បានបង្ហោះខាងក្រោមដែល បង្ហាញពីកន្លែងលេងទឹកមួយកន្លែងនៅកំពង់សោម កំពុងតែផ្ទុះការចាប់អារម្មណ៍ជាច្រើនលើបណ្ដាញសង្គម ដោយមានមហាជន បាននាំគ្នាចូលទៅបញ្ចេញមតិវែកញែកព្រោងព្រាត ថាមិនគួរទៅលេងកន្លែងបែបអ៊ីចឹងៗនោះទេ។
ដោយក្នុងវីដេអូបង្ហាញពីកន្លែងកម្សាន្តនោះ បើតាមយើងមើលទៅ គឺវាពិតជាគ្រោះថ្នាក់ ដោយសារតែ អ្នកដែលមកលេងទីនេះ ពួកគេបាននាំគ្នាជិះទូកពោង បណ្ដែតតាមទឹកហូរខ្លាំងកាត់តាមជ្រលងថ្មធំៗបន្តុបច្រូងច្រាង មើលទៅពិតជាគួរឲ្យញញើតនិងគ្រោះថ្នាក់មែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះគ្រាន់តែការយល់ឃើញរបស់មហាជនពេលឃើញត្រឹមមួយផ្នែកប៉ុណ្ណោះ។ តែយ៉ាងណា កន្លែងកម្សាន្តមួយនេះ ដែលត្រូវបានគេឲ្យដឹងថា ជារបស់ក្រុមហ៊ុនចិននោះ គេក៏បានរៀបចំឲ្យមាន អាវពោងសុវត្ថិភាព និងមួកសុវត្ថិភាព សម្រាប់ភ្ញៀវពាក់បានត្រឹមត្រូវ ពេលមកជិះទូកកម្សាន្តផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]