កម្សាន្ត៖ ប្រិយមិត្តប្រាកដជាបានស្គាល់អ្នកបង្កើតមាតិកា ដ៏មានប្រជាប្រិយភាពមួយរូបគឺ Bro KH ដែលរូបលោកតែងតែបង្ហាញពីភាពកំប្លុកកំប្លែង និងសម្ដីចាក់ទឹកមិនលិចរបស់់ខ្លួនក្នុងបណ្ដាញសង្គមកាលពីពេលកន្លងមក។

Bro KH
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបាត់មុខពីបណ្ដាញសង្គមមួយរយៈ ថ្មីៗនេះ ទស្សនិជនហាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញរូបលោកបង្ហាញខ្លួនសារថ្មី ជាមួយអ្នកបង្កើតមាតិកាដ៏ល្បីមួយរូប គឺលោក  Seak Vlogger ដែល Bro KH ពេលនេះហាក់មានសភាពខុសប្លែកខ្លាំង​មិនដូចកាលពីមុន។

Bro KH

ទទ្ទឹមគ្នារូបនេះ រូបលោកក៏ធ្លាប់បានបង្ហាញប្រាប់ទៅកាន់ទស្សនិជនផងដែរថា កាលដែលរូបលោកបាត់មុខពីបណ្ដាញសង្គមក្នុងរយៈពេលជិតពីឆ្នាំមកនេះ គឺដោយសារតែរូបលោកកើតជំងឺគេងមិនលក់ ពោលគឺរូបលោកស្ទើរពុំគេងក្នុងរយៈ២៤ម៉ោងលើ ២៤​ម៉ោង ដែលជាមូលហេតុប៉ះពាល់ដល់ចង្វាក់បេះដូង។ ដោយមើលឃើញពីជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ ទើបធ្វើឲ្យរូបលោកសម្រេចចិត្ត ផ្ដាច់ខ្លួនពីបណ្ដាញសង្គមមួយរយៈយ៉ាងដូច្នេះ៕

ប្រភពវីដេអូ៖ Seak Vlogger

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Bro KH
Bro KH
Bro KH
Bro KH
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]