យល់ដឹង៖ ការមានចង្កេះតូចស្អាតជាទីពេញនិយមក្នុងស្រទាប់យុវវ័យសម័យថ្មី ដោយសារការមានចង្កេះតូចអាចធ្វើឲ្យរាងរបស់អ្នកមើលទៅលេចធ្លោជាងមុន។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីទទួលបានចង្កេះតូច អ្នកគួរសាកល្បងអនុវត្តតាមវិធីងាយៗអស់ទាំងនេះ៖

១. គេងឲ្យគ្រប់៨ម៉ោង និងចូលគេងឲ្យទៀងម៉ោង

ការគេងគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហើយយោងតាមការសិក្សាពីសាកលវិទ្យាល័យ Leeds បានរកឃើញថាការមានកាលវិភាគចូលគេងទៀងទាត់ និងគេងឲ្យគ្រប់៨ម៉ោងក្នុងមួយថ្ងៃគឺអាចជួយឲ្យអ្នកកាត់បន្ថយការចង់ញ៉ាំអាហារច្រើនហួសហេតុដែលឈានដល់ការឡើងទម្ងន់។

២. ទទួលទានបន្លែឲ្យបានច្រើន

គ្មានអ្វីល្អជាងការទទួលទានបន្លែទេ បើសិនជាអ្នកចង់ស្រកទម្ងន់ឲ្យចង្កេះតូចមែននោះព្រោះបន្លែសម្បូរវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន។ អ្នកក៏អាចសាកល្បងញ៉ាំអាហារមានជាតិសរសៃ (ហ្វាយបឺ) ច្រើនផងដែរដើម្បីជួយសម្រួលដល់ការរំលាយអាហារ។

រូបភាពតំណាង

៣. ត្រូវឧស្សាហ៍ផ្លាស់ទី

ដើរទៅដើរមកការអង្គុយនៅមួយកន្លែង អាចបង្កផលប៉ះពាល់ដល់សុខភាពជាពិសេសហានិភ័យនៃជំងឺបេះដូង ហើយក្នុងនោះក៏មានឡើងទម្ងន់ផងដែរ។ ដូច្នេះមិនថាអ្នករវល់ធ្វើការនៅមួយកន្លែងប៉ុណ្ណាទេ គឺគួរតែចំណាយពេលដើរផ្លាស់ទីទៅមកៗ ដើម្បីសម្រួលសរសៃឈាម។

រូបភាពតំណាង

៤. ហាត់ប្រាណ

ក្នុងចំណុចនេះ ការហាត់ប្រាណគឺសំដៅលើក្បាច់ហាត់ប្រាណដើម្បីសម្រកចង្កេះ ដូចជាការហាត់យូហ្កា ធ្វើ Plank ឬហាត់ក្បាច់ Russian Twist ជាដើមគឺសុទ្ធតែអាចជួយឲ្យចង្កេះអ្នកតូចជាងមុន។

រូបភាពតំណាង

៥. ឃ្លាំមើលផ្លូវចិត្តរបស់អ្នក

បើសិនជាអ្នកគិតតែតប់ប្រមល់ ស្មុគស្មាញចំពោះបញ្ហាជីវិតប្រចាំថ្ងៃពេក គឺធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកចុះខ្សោយ អាចឈានដល់ការឡើងទម្ងន់។ សូមធ្វើសមាធិ អានសៀវភៅ ស្ដាប់ចម្រៀង ដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយឡើង៕  

រូបភាពតំណាង

ប្រភព៖: shape

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]