កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៦ ខែសីហានេះ តាមរយៈប្រភព SPOTV News បានរាយការណ៍ពីដំណឹងដ៏ភ្ញាក់ផ្អើល ពីតារាចម្រៀង Chen សមាជិកក្រុម EXO ថានឹងរៀបចំពិធីមង្គលការ ជាមួយនឹងភរិយារបស់លោក នៅខែតុលា ខាងមុខនេះ។

ក្នុងនោះដែរ បានឲ្យថា ប្តីប្រពន្ធមួយគូនេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ តាំងពីខែមករា ឆ្នាំ ២០២០មកម៉្លេះ និងបានរស់នៅជាមួយគ្នាជាង ៣ ឆ្នាំ រួមទាំងមានកូនស្រី ២ នាក់ ដែលបានកើតក្នុងខែមេសា ឆ្នាំ ២០២០ និងកូនទី២ កើតក្នុងខែមករា ឆ្នាំ ២០២២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា នៅ​ពេល​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ សមាជិក​ក្រុម EXO រូបនេះ និង​ភរិយា ​មិន​អាច​រៀប​ការ​បាន​នោះទេ។ តែទោះជាយ៉ាងណា អ្នកទាំងពីរ ក៏កំពុងរៀបចំពិធីមង្គលការយ៉ាងមានសុភមង្គល ក្នុងខែតុលា ខណៈដែល ពិធីនេះ​នឹង​ក្លាយ​ជា​ ពិធីអាពាហ៍ពិពាហ៍​ដ៏​ល្អ​ឥត​ខ្ចោះ​របស់គូស្វាមីភរិយា ​និង​កូន​ស្រី​២​នាក់​ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Chen
Chen
Chen
Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]