ជំនឿ៖ ជាការពិតណាស់ ប្រជាជនខ្មែរ ដែលជាប់ខ្សែស្រឡាយចិនតែងតែប្រកាន់ខ្ជាប់នូវជំនឿមួយចំនួន ដែលនៅក្នុងនោះកំឡុងខែនេះ ឈានចូលដល់ខែខ្មោច ឬថ្ងៃបើកទ្វារនរក។ តាមជំនឿតៗគ្នា ខែបើកទ្វានរនេះ ចាប់ផ្ដើមយប់រំលងអាធ្រាតឆ្លងចូលពីថ្ងៃទី១៥ ខែសីហា ២០២០ ដែលត្រូវនឹងថ្ងៃទី១កេីត ខែ៧ចិន។

ទន្ទឹមនឹងថ្ងៃបើកទ្វានរក (七月ខែខ្មោច) តាមទំនៀមទំលាប់ប្រជាជនខ្មែរ ជាប់ខ្សែស្រទ្បាយចិនមានតំណមជាពិសេសចំពោះអ្នកឆុងឆ្នាំ ឬឆ្នាំគត់មានដូចជា៖
- មិនគួរចេញដេីរក្រៅផ្ទះវេលាយប់ជ្រៅ
- មិនគួរធ្វេីដំណេីរតាមផ្លូវទឹក ឬចុះលេងទឹក(ស្ទឹង បឹង បួរ ទន្លេ សមុទ្រ...)
- មិនគួរប្រារព្ធពិធីឡេីងផ្ទះ ឬបើកហាងថ្មី- មិនអោយស្រែកទ្បូទ្បា និងបង្កសម្លេងគងរំពងខ្លាំងៗ
- មិនគួរប្រារព្ធពិធីកំណើត
- មិនគួរប្រារព្ធពិធីមង្គលការ

ចំណែកឯ ការរៀបចំគ្រឿងសំណែនវិញ មានដូចជា៖
- អាចរៀបចំសែននៅបរិវេណខាងមុខផ្ទះ(សែននឹងផ្ទាល់ដី)
- បាយ សម្លរ ចំអាប ផ្លែឈេី នំ តែ ស្រា ទាន ធូបក្រដាសសែនទៅតាមលទ្ធភាព
- ជាការសែនដាក់ទាន ដល់ពពួកខ្មោចអនាថា ដែលគ្មានញាតិ។

នេះដោយយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយ នេះគ្រាន់តែជាជំនឿ ជនជាតិចិន ហើយចំពោះនៅស្រុកយេីងវិញ ក៏មានបងប្អូនខ្មែរកាត់ចិនមួយចំនួន ប្រារព្ធពិធីសែនខ្មោចអនាថាដែរ ទៅតាមទំលាប់ និងការបន់ស្រន់សុំសេចក្ដីសុខសប្បាយ រៀងៗខ្លួន៕
ប្រភព៖ Long Kuang


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]