យល់ដឹង៖ មនុស្សជាច្រើន តែងគិតថា មនុស្សប្រុសបើចង់ក្បត់ហើយ ទោះទៅដល់ណាក៏អាចក្បត់បានដែរ។ ហើយការគិតនេះ ពិតជាមិនខុសទេ ព្រោះក្នុងសម័យនេះ មនុស្សអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីៗ បានយ៉ាងងាយស្រួល តាមរយៈកម្មវិធីលើបណ្ដាញសង្គមនានា។
យ៉ាងណាក៏ដោយ អ្នកដែលមានបំណងក្បត់ នឹងមិនអាចបិទបាំងរាល់ទង្វើមិនល្អរបស់ខ្លួនបានឡើយ។ ហើយនេះគឺជាសកម្មភាពលាក់កំបាំងចំនួន ៤ ដែលបង្ហាញថាដៃគូប្រុសរបស់អ្នកកំពុងក្បត់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១.គាត់ព្យាយាមនៅឆ្ងាយពីអ្នក ពេលគាត់ចុចទូរស័ព្ទ
ប្រសិនបើដៃគូរបស់អ្នកស្រាប់តែឈរនៅឆ្ងាយពីអ្នក ពេលកំពុងប្រើទូរស័ព្ទ ឬឆាប់ខឹងនៅពេលអ្នកព្យាយាមខ្ចីវាមកប្រើបន្តិចបន្តួច នេះក៏ជាសញ្ញាបង្ហាញថា គាត់កំពុងមានអាថ៌កំបាំង ឬទំនាក់ទំនងជាមួយអ្នកដទៃ ដែលគាត់មិនចង់ឲ្យអ្នកដឹង។ ជាពិសេស សូម្បីតែពេលចូលបន្ទប់ទឹក ឬធ្វើអ្វីក្នុងផ្ទះ ក៏ព្យាយាមយកទូរស័ព្ទទៅជាមួយដែរ នោះច្បាស់ហើយថា គាត់កំពុងមានរឿងអីលាក់បាំងនឹងអ្នក។
២.គាត់ចូលចិត្តធ្វើអ្វីប្លែកពីមុន
ការផ្លាស់ប្តូរជាក់ស្តែងណាមួយ នៅក្នុងអាកប្បកិរិយារបស់ដៃគូអ្នក គឺត្រូវតែពិនិត្យឲ្យល្អ។ មិនមែនសង្កេតតែពេលគាត់ប្រើទូរស័ព្ទទេ បើគាត់ស្រាប់តែ ចង់ទៅហាត់ប្រាណ រត់ហាត់ប្រាណ ទៅផ្សារ ឬទៅកន្លែងណាផ្សេង តែម្នាក់ឯង ជំនួសឲ្យការទៅជាមួយអ្នកដូចពីមុន ជាក់ស្តែងគាត់មានចេតនា ធ្វើឲ្យអ្នកគ្មានឱកាសចូល ឬស្គាល់សង្គមរបស់គាត់។ ការផ្លាស់ប្តូរអាកប្បកិរិយា មិនមែនជាសញ្ញានៃការបន្លំអារម្មណ៍នោះទេ ប៉ុន្តែពិតជាមានអ្វីមួយខុសពីធម្មតា។ ចម្ងាយផ្លូវកាយដែលលេចឡើងមួយផ្នែក ក៏បង្ហាញថាគាត់ កំពុងចាប់ផ្តើមបង្កើតចម្ងាយផ្លូវអារម្មណ៍ជាមួយអ្នក។
៣.គាត់និយាយ ឬចែករំលែកអារម្មណ៍ជាមួយអ្នកតិច
នៅក្នុងទំនាក់ទំនងដែលមានសុខភាពល្អ វាជារឿងសំខាន់សម្រាប់អ្នកទាំងពីរ ក្នុងការបើកចំហរអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់គ្នាទៅវិញទៅមក ទោះបីជាវាគ្រាន់តែជារឿងប្រចាំថ្ងៃតិចតួចក៏ដោយ។ ដូច្នេះហើយ ប្រសិនបើភាគីម្ខាងទៀត លែងចែករំលែកជាមួយអ្នក ហើយឆ្លើយតបនឹងសំណួររបស់អ្នកដោយខ្លីៗ និងស្រពិចស្រពិល ដូចជានិយាយថា៖ «អូនធ្វើអ្វីដែលអូនចង់បានទៅ» «ស្រេចតែអូន»... នេះគឺជាសញ្ញា ដែលគួរឲ្យកត់សម្គាល់។ ពួកគេអាចនឹងគេចពីអ្នក ដោយសារពួកគេដឹងថាពួកគេបានធ្វើអ្វីខុស។
៤.គាត់បង្ហាញពីការធុញទ្រាន់ដោយគ្មានហេតុផល
ប្រសិនបើដៃគូរបស់អ្នកមានអារម្មណ៍ល្អចំពោះអ្នកផ្សេង ពួកគេអាចនឹងធុញអ្នក ឬលួងលោមដើម្បីបន្ធូរបន្ថយកំហុស។ ជាធម្មតានៅពេលដែលគេមិនស្មោះត្រង់ គេនឹងប្រៀបធៀបអ្នកជាមួយអ្នកនេះ អ្នកនោះ ហើយតែងតែមានអារម្មណ៍ថាអ្នកមិនល្អគ្រប់គ្រាន់។ ព្រោះប្រសិនបើអ្នកមានភាពទាក់ទាញចំពោះគេ នោះគេនឹងមិនមានអារម្មណ៍ចំពោះអ្នកផ្សេងឡើយ។ ការមិនពេញចិត្ត ហើយតែងតែធ្វើសកម្មភាព មិនពេញចិត្ត ជាមួយនឹងអ្វីដែលអ្នកធ្វើ អាចជាសញ្ញាមួយបង្ហាញថា ដៃគូរបស់អ្នកកំពុងបង្កើតការប្រេះឆាដំបូងដោយអចេតនា ឬដោយចេតនា ហើយនឹងកាន់តែញឹកញាប់រហូតដល់ទីបញ្ចប់។
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]